ពិធីបើកផ្សារណាត់បច្ចេកវិទ្យានិងសម្ភារៈបរិក្ខាអន្តរជាតិវៀតណាម ២០១២ ដោយ
ប្រធានបទ “សហប្រតិបត្តិការរួមគ្នាសមាហរណកម្មនិងអភិវឌ្ឍន៍ ចីរភាព” បានរៀប
ចំឡើង នាយប់ថ្ងៃទី ២០ កញ្ញានៅទីក្រុងហាណូយ។ ថ្លែងមតិ ក្នុងពិធីបើកឧបនាយក
រដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Thien Nhan បានសង្កត់ធ្ងន់ ថា៖ ផ្សារណាត់នេះគឺការខំប្រឹង
ប្រែងដ៏ធំធេងសំដៅរួមចំណែកជាក់ស្តែងក្នុងការ អភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្របច្ចេក
វិទ្យាវៀតណាម។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានលើកច្បាស់ថា៖
“ផ្សារណាត់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមត្រូវបានរៀបចំឡើងក្មុងឱកាស បក្សកម្មុយនិស្ត្រវៀតណាមកំពុងត្រៀមរៀបចំអនុម័ត្តលើសេចក្តីសម្រេចចិត្តអំពី ការអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីបំរើបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបនីយកម្មប្រទេសជាតិដល់ឆ្នាំ ២០៣០។ ការអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាគឺជាដំណោះស្រាយសំខាន់មួយ។សហប្រតិបត្តិការរួមគ្នាសមាហរណកម្ម
និងអភិវឌ្ឍន៍ចីរភាពគឺទិសស្លោកនិងគោលដៅរបស់ផ្សារណាត់បច្ចេកវិទ្យានិងសម្ភារៈ
បរិក្ខាសំភារាក្យអន្តរជាតិឆ្នាំវៀតណាម ២០១២៕”
|
ពិធីបើកផ្សារណាត់បច្ចេកវិទ្យានិងសម្ភារៈបរិក្ខាអន្តរជាតិវៀតណាម ២០១២ (Image: Internet) |