ពិធីបើកវេទិកាតភ្ជាប់ Startup វៀតណាមនៅក្នុងនិងក្រៅប្រទេស

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុងហូជីមិញ ពិធីបើកវេទិកាតភ្ជាប់ Startup វៀតណាមនៅក្នុងនិងក្រៅប្រទេស បានប្រារព្ធឡើង។ 
ពិធីបើកវេទិកាតភ្ជាប់ Startup វៀតណាមនៅក្នុងនិងក្រៅប្រទេស - ảnh 1 ពិធីបើកវេទិកាតភ្ជាប់ Startup វៀតណាមនៅក្នុងនិងក្រៅប្រទេស

នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុងហូជីមិញ ពិធីបើកវេទិកាតភ្ជាប់ Startup វៀតណាមនៅក្នុងនិងក្រៅប្រទេស បានប្រារព្ធឡើង។ តំណាងនៅក្នុងនិងក្រៅ ប្រទេសចំនួន ៣០០នាក់ រួមជាមួយវាគ្មិនជាអ្នកជំនាញការលើវិស័យ Startup ចំនួន ៨ នាក់មកពីវៀតណាម អាមេរីក កាណាដា អ៊ីស្រាអែលកាបានចូលរួមព្រឹត្តិការណ៍លើកនេះ។ ថ្លែងមតិបើកវេទិកា លេខាធិការគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានលើកមតិថា៖

«ចំណូលទាបអាចចាប់ផ្តើមអាជីពច្នៃប្រឌិតដែរឬទេ? យោងតាមការពិតជាក់ ស្តែងនៃរដ្ឋនៅទ្វីបអាស៊ីនិយាមរួមនិងនៅវៀតណាមនិយាយដោយឡែក ខ្ញុំ អះអាងថា៖ យើងអាចធ្វើឲ្យបាន។ ប៉ុន្តែ យើងគប្បីមានរបៀបជួយឧបត្ថម្ភពិ សេស។ នោះគឺការបង្កើតលំហរចាប់ផ្តើមអាជីពច្នៃប្រឌិត។ យើងបានមាន កម្មវិធីរបស់រដ្ឋាភិបាលនិងទីក្រុង។ ប៉ុន្តែដល់ពេលណា បណ្ដាអ្នកវិទ្យាសាស្ត្រ សហគ្រិនចាត់ទុកកម្មវិធីទាំងនេះគឺជាកម្មវិធីរបស់ខ្លួន នោះគឺពួកគេប្តេជ្ញាចាប់ ផ្តើមអាជីពប្រកបដោយជោគជ័យឲ្យបាន។»

វេទិការលើកនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ និងទី ២៧ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ