ពិធីបិទសន្និសីទទូទាំងប្រទេសបូកសរុបការងារព័តមានកិច្ចការបរទេសផ្សព្វផ្សាយសមុទ្រ កោះនិងកំណត់ បោះបង្គោលព្រំដែន
(VOV) /  
|
ពិធីបិទសន្និសីទទូទាំងប្រទេស បូកសរុបការងារព័តមាន កិច្ចការបរទេស ផ្សព្វផ្សាយសមុទ្រ កោះ និងកំណត់ បោះបង្គោលព្រំដែន (http://www.bacninh.gov.vn) |
នាថ្ងៃទី 4 មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ពិធីបិទសន្និសីទទូទាំងប្រទេស
បូកសរុបការងារព័តមាន កិច្ចការបរទេស ផ្សព្វផ្សាយសមុទ្រ កោះ និងកំណត់ បោះបង្គោលព្រំដែន ឆ្នាំ 2011 អនុវត្តភារកិច្ចឆ្នាំ 2012។ ថ្លែងមតិនៅសន្និសីទ លេខាមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម ប្រធានគណះកម្មាធិការឃោសនា អប់រំមជ្ឈឹម និងជា ប្រធានគណះកម្មាធិការបញ្ជាណែនាំការងារព័តមានកិច្ចការបរទេស
លោក Dinh The Huynh បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ 2012 ត្រូវការជ្រួតជ្រាបខ្លឹមសារ របស់ការិយាល័យនយោបាយ អំពី៖ យុទ្ធសាស្ត្រអភិវឌ្ឈន៏ព័តមាន កិច្ចការបរទេស ដំណាក់កាល 2011-2020 ទៅដល់បណ្ដាគណះកម្មាធិការ ក្រសួង ផ្នែក
ដំបន់ បណ្ដាស្ថាប័នសារព័តមាន និងបណ្ដាស្ថាប័នដំណាងប្រចាំនៅឯបរទេស។ អំពីបណ្ដាព្រឹត្តិការណ៏សំខាន់ៗ របស់ប្រទេសជាតិ បណ្ដាសកម្មភាពរំលឹក ខួប អនុស្សាវរីយ ទិវាបង្កើតទំនាក់ទំនងការទូត រវាងវៀតណាម និងបណ្ដាប្រទេស ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងស៊ីជំរៅ បង្កើនកិច្ចសហប្រតិបត្តិការរវាង បណ្ដា ស្ថាប័នសារព័តមាន ជាដើម។ ប្រធានគណះកម្មាធិការបញ្ជាណែនាំការងារព័តមាន កិច្ចការបរទេស លោក Dinh The Huynh ក៏បានអះអាងដែរថា៖ ត្រូវការបន្តពង្រីកព័តមាន កិច្ចការបរទេស ផ្សព្វផ្សាយអំពីកោះ សមុទ្រ និងការកំណត់បោះបង្គោលព្រំដែនលើដី
គោក បើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបណ្ដាទីភ្នាក់ងារសារព័តមាន កាសែត
មានកិត្យានុភាពក្នុងដំបន់ និងពិភពលោក ៕
-VOV