ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាសប្តាហ៍កោះសមុទ្ររបស់វៀតណាមឆ្នាំ ២០១៤


ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាសប្តាហ៍កោះសមុទ្ររបស់វៀតណាមឆ្នាំ ២០១៤  - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai អះអាងថា៖ ឯករាជ្យអធិបតេយ្យភាពពិសិទ្ធិគឺមិនអាចរំលោភបានឡើយ។ (Image: VOV)

(VOVworld) – ពិធីមីទ្ទិញរំលឹកខួបអនុស្សារវរីយ៍ទិវាមហាសាគរពិភពលោកនិង សប្តាហ៍កោះសមុទ្ររបស់វៀតណាមឆ្នាំ ២០១៤ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៧
មិថុនា នៅទីក្រុង Hai Phong (ភាគខាងជើងវៀតណាម)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានសម្តែងគោលបំណង
ថា៖ បណ្ដាអង្គការបុគ្គលនិងប្រទេសស្រឡាញ់សន្តិភាពយុត្តធម៌លើសកលលោក
បន្ត គាំទ្រវៀតណាមក្នុងកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពដែនដីកោះ
សមុទ្ររបស់ វៀតណាមឲ្យសមស្របនឹងច្បាប់អន្តរជាតិ ព្រមទាំង អះអាងថា៖
ឯករាជ្យអធិបតេយ្យ​ភាពពិសិទ្ធិគឺមិនអាចរំលោភបានឡើយ។

“វៀតណាមស្រឡាញ់សន្តិភាពនិងមិត្តភាព។ ប៉ុន្តែ សន្តិភាពនិងមិត្តភាពត្រូវ
ឈរលើ មូលដ្ឋានធានា​ឯករាជ្យអធិបតេយ្យភាព។ ដោយមានមោទនភាពជាតិ
យើងមិនអាចប្តូរឯករាជ្យនិងអធិបតេយ្យភាពយកអ្វីៗទាំងអស់និងមិនទទួល
យកការគំរាមកំហែងណា មួយឡើយ។ វៀតណាមស្នើឲ្យភាគីចិនជាថ្មីម្តងទៀត
គោរពរអធិបតេយ្យភាពកោះសមុទ្ររបស់ វៀតណាមតាមអនុសញ្ញានៃ អ.ស.ប.
អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងច្បាប់អន្តរជាតិ។ទន្ទឹមនឹងនោះវៀតណាមស្នើឲ្យ
ចិនប្រតិបត្តិដ៏ត្រឹមត្រូវតាមសេចក្តីថ្លែងការស្តីអំពីការ ប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត (DOC)។ ចិនត្រូវដកស្ថានីយ៍ខួងចេញពីតំបន់សមុទ្ររបស់
វៀតណាមភ្លាមមួយរំពិចនិងដោះស្រាយរាល់ជំលោះដោយសន្តិវិធីនិងច្បាប់
អន្តរជាតិ។”

ឧបនាយករដ្ឋមន្រី Hoang Trung Hai ក៏បានស្នើឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់លាត ត្រដាងអនុវត្តភារកិច្ចសំខាន់ចំនួន ៤ ក្នុងនោះ ត្រូវប្រមូលផ្តុំទៅលើការកសាងនិងណែ នាំអនុវត្តច្បាប់សមុទ្រវៀតណាមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ