ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាវៀតណាមអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិរបស់កុមារ
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam |
(VOV)_នាថ្ងៃទី២០ ធ្នូ នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីរំលឹកខួបអនុ
ស្សាវរីយ៍លើកទី២៥ទិវាវៀតណាមអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដី
អំពីសិទ្ធិរបស់កុមារ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu
Duc Dam បានអះអាងថា៖ការអនុម័តលើអនុសញ្ញានេះគឺសមស្របជាមួយប្រពៃណី សីលធម៌ របស់ប្រជាជាតិវៀតណាម។ លោក Vu Duc Dam ក៏បានស្នើអោយគ្រប់
ស្ថាប័ន និងសង្គមទាំងមូល ត្រូវជំរុញខ្លាំងថែមទៀតបុព្វហេតុការពារ ថែទាំ និង
អប់រំកុមារ ដើម្បីកុមារទាំងឡាយមានជីវភាពរស់នៅប្រកបដោយផាសុខភាព
សប្បាយរីករាយ។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានថ្លែងថា៖
“ ខ្ញុំសូមស្នើថា៖មិត្តទាំងឡាយត្រូវថ្លែងអំណរគុណចំពោះមូលនិធិកុមារ
អង្គការសហប្រជាជាតិ ចំពោះអង្គការសហប្រជាជាតិ និងគ្រប់ប្រទេស អង្គការ
និងបុគ្គល ដែលបានខំប្រឹងប្រែងដោយឥតឈប់ឈរ រួមវិភាគទានចំពោះសន្តិ
ភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ សម្បូររុងរឿង ការអភិវដ្ឍន៍របស់មនុស្ស
ថែទាំនិងការពារកុមារ។ សូមនឹករលឹកអំពីកុមារភាព ហើយរួមគ្នាធ្វើអ្វីៗទាំង
អស់ ដើម្បីកុមារមានជីវភាពរស់នៅប្រកបដោយសប្បាយរីករាយ អនាគតល្អ
ប្រសើរ។”
លោក Youssouf Abdel Jelil ប្រធានដំណាងមូលនិធិកុមារនៃអង្គការ
សហប្រជាជាតិ ប្រចាំនៅវៀតណាមបានអះអាងថា៖ សហគមន៍អន្តរជាតិកត់
សម្គាល់ និងវាយតំលៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍រឹងមាំនិមួយៗរបស់វៀត
ណាម។ ការសន្យាខាងនយោបាយ និងការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម
ក្នុងការអនុវត្តសិទ្ធិកុមារ បានលើកកំពស់ជីវភាពរស់នៅរបស់កុមារវៀតណាម
រាប់លាននាក់៕