ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៩៥ទិវាបដិវត្តន៍ខែ​តុលារុស្ស៊ី

          (VOV)_នាព្រឹកថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងហូជីមិញ (ភាគខាងត្បូ​ងវៀតណាម)  បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៩៥ ទិវាបដិវត្តន៍ ខែ​តុលា រុស្ស៊ី  ( ថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ១៩១៧-ថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០១២)។ នៅពិធីរំលឹកខួប​អនុស្សាវ រីយ៍ ដំណាងគ្រប់ររូបបានរំលឹកឡើងវិញ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ “១០ថ្ងៃ ​កកើត ញ័រសកលលោក”មុននេះរយះពេល ៩៥ឆ្នាំ នៅប្រទេសរុស្ស៊ី។ ​និងនៅ​វៀត​ណាម  បដិវត្តន៍ខែតុលា រុស្ស៊ី មានអត្ថន័យដ៏ពិសេស ជះឥទ្ធិពល យ៉ាង​ធំធេង​ទៅលើបដិ
វត្តន៍ រំដោះប្រទេសជាតិ និងការអភិវឌ្ឍន៍របស់វៀតណាម។ ថ្លែងមតិនៅទីនេះ លោក
 Anatoly Vassilievich Borovik អគ្គកុងស៊ូល​រុស្ស៊ី​ប្រចាំនៅទីក្រុងហូជីមិញ បានសង្កត់​
ធ្ងន់ថា៖

          “ ប្រការសំខាន់គឺ ប្រទេសទាំងពីរ  មានការផ្លាស់ប្តូរធំធេង​លើច្រើន ​​វិស័យ​ក្នុងរយះពេល ១០ឆ្នាំជិតៗនេះ។ ប៉ុន្តែយើងនៅតែពង្រឹងនិងពង្រីក ទំនាក់ទំនង ប្រពៃណី ចំណងមិត្តភាពជាភាតរះ ទំនុកទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក
 និងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិងរុស្ស៊ី។ ការសន្ទនានយោបាយ  មានទំនុកទុកចិត្តជាច្រើន និងស៊ីជំរៅរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាកត្តាសំ
ខាន់ ដែលជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕”

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៩៥ទិវាបដិវត្តន៍ខែ​តុលារុស្ស៊ី  - ảnh 1
បដិវត្តន៍ ខែ​តុលា រុស្ស៊ី (internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ