ពិព័ណ Hoang Sa, Truong Sa របស់វៀតណាម
(VOVWORLD) /  
|
ពិព័ណ Hoang Sa, Truong Sa របស់វៀតណាម (baodatviet.vn) |
Vovworld-នាព្រឹកថ្ងៃទី៦មករា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dac Lac រៀបចំពិព័ណផែនទីនិង
តាំងបង្ហាញឯកសារ “Hoang Sa, Truong Sa របស់វៀតណាម-រាល់ភ័ស្តុតាងប្រវត្តិ
សាស្ត្រ”។ ពិព័ណសំដៅឧទ្ទេសនាមជាមួយមហាជននៅ Dac Lac រាល់ភ័ស្តុតាងដ៏រឹងមាំអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះចំនួន២ Hoang Sa
និង Truong Sa។ នៅទីនេះបានតាំងបង្ហាញផែនទីចំនួន៩៥ផ្ទាំងនិងសៀវភៅ Atlas ជ្រើសរើសពីផែនទីចំនួនជាង២៦០ផ្ទាំងនិង Atlas ទាក់ទិនដល់បញ្ហាអធិបតេយ្យ
ភាពរបស់វៀតណាមចំពោះប្រជុំកោះចំនួន២ Hoang Sa និង Truong Sa។ រួមជា
មួយនោះគឺឯកសារចំនួន១០២បោះពុម្ភផ្សាយនៅប្រទេសលោកខាងលិចតាំង
ពីសតវត្សទី១៨និង១៩មានព័ត៌មានទាក់ទិនដល់ប្រជុំកោះចំនួន២ Hoang Sa និង
Truong Sa និងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរពោលខាង
លើ។
ចូលរួមពិធីប្រារព្ធពិព័ណ អនុសេនីយ៍ត្រី Nguyen Ngoc Son នៅកងពលតូច
លេខ១៤៦ យោធភូមិភាគទី៤កងទ័ពជើងទឹកបានឲ្យដឹងថា៖
“ទោះបីជាជីវភាពរស់នៅលើកោះមានការខ្វះខាតក្តី ប៉ុន្តែដោយការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស បញ្ជាការគ្រប់ជាន់ថ្នាក់ដោយហេតុនេះជីវភាពរស់នៅលើកោះត្រូវបានលើកកំរិតជាច្រើន។ ទោះបីឆ្ងាយពីស្រុកកំណើតក្តី ប៉ុន្តែ
នៅប្តេជ្ញាចិត្តរក្សារឹងមាំអធិបតេយ្យភាពកោះសមុទ្រ។”
ពិព័ណបានអូសបន្លាយដល់ថ្ងៃទី១២មករា បន្ទាប់នោះបានប្តូវេនទៅបណ្ដា
ដំបន់ផ្សេងៗនៅដំបន់ Tay Nguyen៕
-VOVWORLD