ភ្ញៀវទេសចរអឺរ៉ុបនិយមចូលចិត្តធ្វើដំណើរទេសចរណ៍នៅវៀតណាមក្នុងរដូវក្តៅឆ្នាំ ២០២៤
(VOVWORLD) - ដោយឡែកវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ដោយកត់ត្រាការស្វែងរកកើនឡើង ៦៦% ពីភ្ញៀវទេសចរអឺរ៉ុប។
ភ្ញៀវទេសចរនៅទីក្រុង Hoi An។ រូបថត៖ VOV |
វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីគោលដៅអាស៊ីដែលទាក់ទាញភ្ញៀវទេសចរអឺរ៉ុបបំផុត ដោយផ្អែកលើការស្វែងរកកន្លែងស្នាក់នៅ។ នេះគឺជាព័ត៌មានដែលបានប្រកាសដោយវេទិកា ទេសចរណ៍ឌីជីថល Agoda នាថ្ងៃទី ២៣ ឧសភា។ ជាពិសេស យោងតាមទិន្នន័យស្វែងរកពី Agoda ក្នុងខែមេសា ម៉ាឡេស៊ីបានកត់ត្រាការកើនឡើង ៨៩% នៅក្នុងបរិមាណស្វែងរក ជប៉ុនជាប់ចំណាត់ថ្នាក់លេខ២ដោយមានអត្រាកំណើន៧១% បើធៀបនឹងឆ្នាំមុន។ ដោយឡែកវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ដោយកត់ត្រាការស្វែងរកកើនឡើង ៦៦% ពីភ្ញៀវទេសចរអឺរ៉ុប។
យោងតាមការអះអាងពីតំណាងក្រុមហ៊ុន Agoda វៀតណាមបានឲ្យដឹងថា ការកើនឡើងនៃការស្វែងរកទេសចរណ៍វៀតណាមនៅឆ្នាំនេះបើធៀបនឹងឆ្នាំមុនបានបង្ហាញពីការកើនឡើងនៃភាពទាក់ទាញរបស់វៀតណាមចំពោះភ្ញៀវទេសចរអឺរ៉ុប។ ជាពិសេស ភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនឡើងបានជ្រើសរើសវៀតណាមជាគោលដៅវិស្សមកាលរដូវក្តៅ។ គោលដៅទាំងបីនៅវៀតណាមដែលភ្ញៀវទេសចរអឺរ៉ុបបានស្វែងរកច្រើនបំផុតគឺ ទីក្រុងហូជីមិញ Hoi An និង Nha Trang។
លើសពីនេះ គោលដៅទេសចរណ៍នានានៅអាស៊ី ក្នុងនោះមានវៀតណាម គឺមិនត្រឹមតែជាគោលដៅពេញនិយមបំផុតនៅក្រៅទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងមានកំណើនយ៉ាងខ្លាំងក្លាទៀតផង។ Agoda បានកត់សម្គាល់កំណើន ៥២% ក្នុងការស្វែងរកកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរអឺរ៉ុបនាខែមេសា ឆ្នាំ ២០២៤ សម្រាប់ដំណើរទេសចរណ៍អាស៊ីនារដូវក្តៅនេះ៕