មជ្ឈឹមសមាគមពុទ្ឋសាសនាវៀតណាមអំពាវនាវឲ្យពុទ្ឋបរិស័ទ្ឋ ឆ្ពោះទៅសមុទ្រខាងកើត។
(VOV WORLD,) /  
Vovworld-ព្រឹកថ្ងៃទី១៣ឧសភានៅទីក្រុងហាណូយ(ប្រទេសវៀតណាម)មជ្ឈឹម
សមាគមពុទ្ឋសាសនាវៀតណាមបានរៀបចំមហាវិសាខបូជា។នៅទីនេះព្រះ
តេជគុណ Thich Bao Nghiem អនុប្រធានក្រុមប្រឹក្សារដ្ឋបាលកិច្ចនិងជាប្រធាន
គណះកម្មការទស្សនាសមាគមពុទ្ឋសាសនាវៀតណាមបានថ្លែងសន្ទរកថា
វិសាខបូជាពុទ្ឋប្រតិទិន២៥៥៨ដោយលើកច្បាស់ថា៖ក្នុងសម័យថ្មីពុទ្ឋសាសនា
វៀតណាមបានពង្រីកយ៉ាងខ្លាំងក្លាលើទូទាំងពិភពលោក។កិត្តយានុភាពរបស់
សមាគមពុទ្ឋសាសនាវៀតណាមកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។
|
រូបថត VOV |
ក៍ក្នុងក្របខ័ណ្ឌនៃវិសាខបូជានាព្រឹកថ្ងៃនេះដែរពុទ្ឋបរិស័ទជាច្រើនកុះករបានផ្ទៀង
ស្តាប់សាររបស់ព្រះសង្ឃនាយកសមាគមពុទ្ឋសាសនាវៀតណាមស្តីពីសន្តិភាពនៅ
លើសមុទ្រខាងកើត។ព្រះសង្ឃនាយកបានអំពាវនាវឲ្យសមាគមពុទ្ឋសាសនាចិន
ឡើងសំលេងគាំទ្រយុត្តិធម៌សំណូមពររដ្ឋាភិបាលចិនអនុវត្តនូវបណ្តាកិច្ចសន្យា
ចំតាមការកំណត់នៃច្បាប់អន្តរជាតិ។ព្រះតេជគុណ Thich Gia Quang អនុប្រធាន
ក្រុមប្រឹក្សារដ្ឋបាលកិច្ចមជ្ឈឹមសមាគមពុទ្ឋសាសនាវៀតណាមអោយដឹងថា៖“ សារនេះត្រូវបានផ្ញើរដល់មន្រ្តីព្រះសង្ឃនិងពុទ្ឋបរិស័ទ្ឋទាំងឡាយលើសកលលោក
ដែលក្នុងនោះមានសមាគមពុទ្ឋសាសនាចិនផងសំណូមពររដ្ឋាភិបាលចិនដកស្ថានី
យ៍ខួងHaiyang Shiyou-៩៨១ចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាមរក្សាសន្តិភាពស្ថេរភាពនៅសមុទ្រខាងកើត។ “
នៅវត្តវៀតណាមនៅខ័ណ្ឌទី១០ទីក្រុងហូជីមិញភាគខាងត្បូងវៀតណាមសមាគម
ពុទ្ឋសាសនាទីក្រុងបានរៀបចំវិសាខបូជាដោយមានការចូលរួមរបស់ព្រះសង្ឃពុទ្ឋ
បរិស័ទ្ឋទាំងឡាយរាប់ពាន់នាក់។ក្នុងឱកាសនេះដែរបណ្តាព្រះសង្ឃពុទ្ឋបរិស័ទ្ឋបាន
រួមវិភាកទានសាងសង់និងប្រគល់ផ្ទះមហាសាមគ្គីភាពដខល់គ្រួសារក្រីក្រចំនួន៦០
គ្រួនៅខែត្រDien Bienភាគខាងជើងវៀតណាម។ព្រះតេជគុណ Thich Tinh Hanh
ចៅអធិការវត្តPhat Buu ខ័ណ្ឌទី៣ចែករំលែកថា៖“តាមធម្មតាឆ្នាំនេះវត្តក៍បាន រៀបចំ
សែនព្រេនជូនអង្កដល់ជនក្រីក្រនៅតំបន់ជិតខាងនានា។រួមជាមួយក្តីសប្បាយរីក
រាយព្រះសង្ឃយើងខ្ញុំនៅមានក្តីព្រួយបារម្មណ៍ដោយសារប្រទេសជាតិកំពុងជួបការ
លំបាក។ “
នៅឱកាសនេះដែរតំបន់ជាច្រើននៅទូទាំងប្រទេសវៀតណាមបានរៀបចំវិសាខ
បូជាផងដែរ៕
-VOV WORLD,