មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញចេញដំណើរយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅ ២០១៨
(VOVWORLD) - នាថ្ងៃទី ២ មិថុនា នៅទីក្រុង Tan An ខេត្ត Long An មជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញបានសហការជាមួយខេត្ត Long An បានរៀបចំពិធីចេញ ដំណើរយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៨។
មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញចេញដំណើរយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅ ២០១៨ |
នាថ្ងៃទី ២ មិថុនា នៅទីក្រុង Tan An ខេត្ត Long An មជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញបានសហការជាមួយខេត្ត Long An បានរៀបចំពិធីចេញដំណើរយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៨។ ថ្លែងមតិនៅទីនេះ ប្រធានគណៈ កម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បានស្នើឲ្យបណ្ដាអង្គការសម្ព័ន្ធយុវជននិងសមាជិកសម្ព័ន្ធយុវជនម្នាក់ៗបន្តផ្លាស់ប្តូរថ្មីខ្លឹមសាររបៀបធ្វើសកម្មភាពលើកកំពស់ភាពជំនាញដើម្បីចលនាអភិវឌ្ឍន៍ដ៏ស៊ីជម្រៅក្លាយទៅជាបរិយាកាសហ្វឹកហាត់រីកធំធាត់សំរាប់យុវជន។ លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖ យុទ្ធជនស្ម័គ្រចិត្តរដូវក្តៅគប្បីយកចិត្តទុកដាក់ដល់បញ្ហាចាំបាច់ជាក់ស្តែងដូចជាកិច្ចការពារបរិស្ថានសុវត្ថិភាពចរាចរណ៍ កសាងគនរអរិ យ្យធម៌ ជាដើម។ យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៨ ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ៣ មិថុនា ដល់ទី ៣១ សីហា ដោយប្រធានបទ «យុវវ័យឆ្នៃប្រឌិតស្ម័គ្រចិត្ត ដើម្បីសហគមន៍»៕