មិទ្ទីងជួយជ្រោមជ្រែងទិវាសុខភាពពិភពលោក
នាថ្ងៃទី៦មេសា នៅក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំពិធីមិទ្ទីងជួយជ្រោមជ្រែងទិវាសុខភាពពិភពលោក (ទី៧មេសា) ជាមួយប្រធានបទ “សុខភាពចំពោះជនចាស់ជរា”។ នៅពិធីមិទ្ទីង ប្រធាននាយកដ្ឋាននីតិកម្ម ក្រសួង
សុខាភិបាល Tran Duc Long បានឲ្យដឹងថា ការយកចិត្តទុកដាក់ ថែទាំសុខភាពចំពោះជនចាស់ជរាជាភារកិច្ចស្នូលរបស់ក្រសួងសុខាភិបាលក៏ដូចជាសង្គមទាំង
មូល។ ក្នុងរយៈពេលខាងមុខ ក្រសួងសុខាភិបាលនឹងអនុវត្តដំណោះស្រាយសកម្មនិងកម្មវិធីជាច្រើនសំរាប់ជនចាស់ជរា។ លោក Tran Duc Long បានថ្លែងថា៖
|
Image: Internet |
“គុណភាពជីវភាពរស់នៅរបស់ប្រជាជននិយាយរួមនិងរបស់ជនចាស់ជរានិយាយ
ដោយឡែងកាន់តែបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលចំនួនប្រជាជនមាស ប៉ុន្តែក៏ឈានទៅការដែលប្រជាជនមានអាយុច្រើនកើនយ៉ាងលឿន ទាមទាឲ្យមានវិធានការសមស្របដើម្បីធានាឲ្យការអភិវឌ្ឍន៍
សេដ្ឋកិច្ចនិយាយរួមនិងការងារថែទាំសុខភាពនិយាយដោយឡែកយ៉ាងចីរភាព៕”