មហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេសលើកទី៧បានបើក។

មហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេសលើកទី៧បានបើក។ - ảnh 1
មហាសន្និបាតព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី៧បានបើក។


     VOV-មហាសន្និបាតដំណាង​ទូទាំងប្រទេសលើកទី៧សមាគមពុទ្ធសាសនា
វៀតណាមដោយមានប្រធានបទបន្ត-ស្ថិរភាព-អភិវឌ្ឍន៍បាន​បើកជា​ផ្លូវការ នាព្រឹកថ្ងៃទី២៣វិច្ឆិកាដោយមានការចូលរួមរបស់ដំណាងក្នុងនិងក្រៅប្រទេស
ជាង១ពាន់នាក់។ ថ្លែង​មតិនៅពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen
Xuan Phuc បានលើក​ច្បាស់​​ថា មហាសន្និបាតដំណាងពុទ្ធសាសនាទូទាំង
ប្រទេសលើកទី៧ជា​ព្រឹត្តិការណ៍សាសនាដ៏សែនសំខាន់ក្នុងជីវភាពរស់នៅ
ខាងស្មារតីនិងជំនឿរបស់ពុទ្ធសាសនិកមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ
ថែមទាំងជនវៀតណាមកាន់ពុទ្ធសាសនាជាច្រើនកុះករនៅឯបរទេសទៀត
ផង។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា៖

       “បក្សនិងរដ្ឋជានិច្ចកាលជឿជាក់និងចង់ឲ្យក្នុងអណាត្តិខាងមុខ ជាមួយ
បញ្ញា​ព្រះពុទ្ធសាសនា ជាមួយស្មារតីសាមគ្គីភាពរបស់ឧបាសកឧបាសិការ​
ពុទ្ធបរិស័ទ​ជាមួយទិសដៅផ្សាភ្ជាប់រួមដំណើរជាមួយប្រជាជាតិនិងពង្រីក
ប្រពៃណីរបស់​ពុទ្ធសាសនាវៀតណាម សមាគមពុទ្ធសាសនាវៀតណាមនឹង
បន្តយក​ការ​បំរើ​ប្រជាជនមានប្រយោជន៍គុណធម៍ធ្វើជា​មធ្យោបាយដើម្បី
បួស អះអាងនិងលើកដម្កើងរាល់តំលៃដ៏ខ្ពង់ខ្ពស់របស់សាសនា​សន្តិភាព
ដើម្បីសក្តិសមនឹងការជឿទុកចិត្តរបស់ឧបាសកឧបាសិការពុទ្ធបរិស័ទនិង
ជនរួមជាតិកាន់ពុទ្ធសាសនាលើទូទាំងប្រទេស។ សមាគមពុទ្ធសាសនា​
វៀតណាម​បន្តជាស្ពាន់តភ្ជាប់សំខាន់រវាងពុទ្ធបរិស័ទជាអណិកជននៅ
ឯបរទេស បណ្ដាសមាគមពុទ្ធសាសនាវៀតណាមនៅឯបរទេសឆ្ពោះមក
ក្នុងប្រទេសរួមដៃរួមគ្នា​ជាមួយសមាគមពុទ្ធសាសនាវៀតណាមរួម
វិភាគទានកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាមសម្បូរធូធារខ្លាំងមាំមួន។”

មហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេសលើកទី៧បានបើក។ - ảnh 2
មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៧សមាគមពុទ្ធសាសនាវៀតណាមដោយមានការ
ចូលរួមរបស់ដំណាងក្នុងនិងក្រៅប្រទេសជាង១ពាន់នាក់។

      ក្នុងរយៈពេល២ថ្ងៃធ្វើការមហាសន្និបាតនឹងដំណើរការបូកសរុបកិច្ចការ
ពុទ្ធសាសនាអណាត្តិទី៦ (២០០៧-២០១២) ពិភាគ្សាអនុម័តលើកម្មវិធី
សកម្មភាពពុទ្ធ​សាសនា​អណាត្តិ​(២០១២-២០១៧) ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ