មហោស្រពខ្សែភាពយន្តឥណ្ឌា ២០១៥ត្រូវបានបើកនៅទីក្រុងហាណូយ
|
មហោស្រពខ្សែភាពយន្តឥណ្ឌា ២០១៥ត្រូវបានបើកនៅទីក្រុងហាណូយ |
(VOV)_នាយប់ថ្ងៃទី១៨ នៅទីក្រុងហាណូយ បានបើកមហោស្រពខ្សែភាពយន្ត
ឥណ្ឌា ដោយមានការចូលរួមរបស់អ្នកផលិតភាពយន្តនិងទស្សនិកជនជាច្រើនកុះ
ករ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម
លោក Vuong Duy Bien បានចាត់ទុកថា៖
“ វប្បធម៌និយាយរួម និងខ្សែភាពយន្តនិយាយដោយឡែក ជាស្ពានតភ្ជាប់ដ៏
សែនសំខាន់ និងប្រសិទ្ធិភាព ដើម្បីបង្កើនចំណងមិត្តភាព ការយល់ដឹងគ្នាទៅវិញ
ទៅមក និងមានមនោសញ្ជេតនារវាងប្រជាជាតិនានា។ តាមរយៈមហោស្រពលើក
នេះ ទស្សនិកជនវៀតណាម មានឱកាសមកស្គាល់ដល់វណ្ណកម្មឆ្នើម របស់ផ្នែក
ខ្សែភាពយន្តឥណ្ឌា បង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេស
ទាំងពីរ។ ”
មហោស្រពខ្សែភាពយន្តឥណ្ឌាលើកនេះត្រូវបានរៀបចំឡើងនៅទីក្រុងចំ
នួន៣ហាណូយ., Da Nang និងទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣
ធ្នូឆ្នាំ ២០១៥៕