មហោស្រពអន្តរជាតិក្បាច់គុណបុរាណវៀតណាម២០១៤ត្រូវបានប្រារព្វឡើងនៅខេត្ត Binh Dinh

មហោស្រពអន្តរជាតិក្បាច់គុណបុរាណវៀតណាម២០១៤ត្រូវបានប្រារព្វឡើងនៅខេត្ត Binh Dinh - ảnh 1
មហោស្រពអន្តរជាតិក្បាច់គុណបុរាណវៀតណាម២០១៤ត្រូវបានប្រារព្វឡើងនៅខេត្ត Binh Dinh(VOV)

(VOV5)_ មហោស្រពអន្តរជាតិក្បាច់គុណបុរាណវៀតណាម លើកទី៥ Binh Dinh ២០១៤ ដោយមានប្រធានបទ៖ អភិរក្សារនិងពង្រីកក្បាច់​គុណបុរាណ​វៀត ណាម ត្រូវបានប្រារព្វឡើង នារាត្រីថ្ងៃទី១ សីហា នៅទីក្រុង Quy Nhon (ភាគ កណ្ដាលវៀតណាម)។ ចូលរួមមហោស្រពលើកនេះមានគ្រូក្បាច់គុណ  និងអ្នក ក្បាច់គុណចំនួន១៥០០នាក់ មកពីក្រុមក្បាច់គុណចំនួនជាង១២០ នៅក្នុងនិង
ក្រៅប្រទេស។ ក្នុងក្របខ័ណ្ឌមហោស្រពលើកនេះ មានបណ្ដាកម្មវិធីសម្ដែង
​សិល្បះ​ ការប្រកួតនិងសម្ដែងក្បាច់គុណ …ជាដើម។ ថ្លែងមតិនៅក្នុងពិធីបើក ​រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Hoang Tuan
Anh បានសង្កត់ធ្ងន់ថា៖ មហោស្រពលើកនេះគឺជាឱកាស១ដើម្បីតភ្ជាប់ខេត្ត
 Binh Dinh ជាមួយវិនិយោគិន តភ្ជាប់ Binh Dinh ជាមួយមិត្តភក្តិនៅក្នុងនិង
ក្រៅ​ប្រទេស​បើកចេញដំណាក់កាលថ្មីក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ 
ពិសេស គឺក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។ ​

នាបច្ចុប្បន្ន ក្បាច់គុណបុរាណវៀតណាមបានមានវត្តមាននៅលើគ្រប់
ទិសទីលើពិភពលោក និងមានអ្នកហាត់រៀនជាច្រើន។ មហោស្រពលើក នេះមានបរិមាណគ្រូក្បាច់គុណ និងអ្នកក្បាច់គុណបរទេសចុលរួមច្រើន
បំផុតតាំងពីមុនមក។ គ្រូ​ក្បាច់​គុណ Natali Nicokosheva ក្រុមក្បាច់គុណ
រុស្ស៊ីបានអោយដឹងថា៖

          “ ចំពោះយើងខ្ញុំ មកដល់ Binh Dinh ​ជាការត្រឡប់មកប្រភពដើម
ពោពេញ​ទៅ​ដោយ​អត្ថន័យ។ ការហ្វឹកហាត់ក្បាច់គុណបុរាណវៀតណាម
ពីច្រើនឆ្នាំមក ​យើងខ្ញុំ​ឃើញថា នេះគឺជារបៀបមួយដើម្បីហ្វឹកហាត់ស្មារតី 
និងកម្លាំងពលំមាន​ប្រសិទ្ធិភាពច្រើន។វាជួយឧបត្ថម្ភយើងខ្ញុំឆ្លងកាត់ការលំ
បាកជាច្រើន ដើម្បី​រស់នៅសុខសាន្តត្រាណ និងមានផលប្រយោជន៍សំរាប់សង្គម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ