យកមតិប្រជាជនអំពីពង្រាងរដ្ឋធម្មនុញ្ញ

យកមតិប្រជាជនអំពីពង្រាងរដ្ឋធម្មនុញ្ញ - ảnh 1
យកមតិប្រជាជនអំពីពង្រាងរដ្ឋធម្មនុញ្ញជាសកម្មភាពការពិតបនីយកម្មសិទ្ធិប្រជាធិបតេយ្យ
ផ្ទាល់របស់ប្រជាជនមួយ។


       VOV-ថ្លែងមតិនៅសិក្ខាសាលា “ដំណើរការសំណុំបែបបទរបៀបយកមតិ​
ប្រជាជន​អំពីពង្រាងវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២” ត្រូវបាន
​រៀបចំ​​នាថ្ងៃទី​១០កញ្ញា​នៅទីក្រុងហូជីមិញ លោក Dinh Xuan Thao ប្រធាន​
សាលា​សភាបណ្ឌិត​ស្រាវជ្រាវនិតិបញ្ញាត្តិបានសង្កត់ធ្ងន់ថា៖ យកមតិប្រជាជន
អំពី​ពង្រាង​រដ្ឋធម្មនុញ្ញ​ជា​របៀបប្រជាធិបតេយ្យបំផុតដើម្បីប្រជាជនបានបង្ហាញ នូវសុឆ័ន្ទះរបស់ខ្លួនដោយផ្ទាល់អំពី​បណ្ដាបញ្ហាដែលបានរដ្ឋធម្មនុញ្ញកំណត់។
សាស្ត្រាចាររងបណ្ឌិត Nguyen Nhu Phat​បាន​​លើកច្បាស់ថា ត្រូវគោរព
គោលការណ៍អំពីប្រជាធិបតេយ្យ​ប្រជាជនដែលបាន​ចែងក្នុងរដ្ឋធម្មនុញ្ញចាត់ទុក ការពិគ្រោះប្រជាជនអំពីរដ្ឋធម្មនុញ្ញជាសិទ្ធិសារវន្តរបស់​ពលរដ្ឋ ត្រូវជឿជាក់លើ
ប្រជាជន ផ្អែកលើប្រជាជនដើម្បីរក​ឃើញសុឆ័ន្ទះនិង​បំណង​ប្រាថ្នារួមរបស់
ប្រជាជន។ នៅសិក្ខាសាលាបញ្ញាជន​បរទេសមួយចំនួនបានឧទ្ទេសនាម​បទ ពិសោធន៍អន្តរជាតិអំពីដំណើរការសំណុំ​បែបបទយកមតិប្រជាជនអំពីពង្រាង
​រដ្ឋធម្មនុញ្ញ ការចូលរួមរបស់មហាជន​និង​ឧបករណ៍យកមតិប្រជាជន បទ
ពិសោធន៍​របស់​អាហ្វ្រីកខាងត្បូងនិងខឿន​ប្រជាធិបតេយ្យថ្មីមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ