រដ្ឋមន្ត្រីការបរទេសវៀតណាមឆ្លើយសំណួរអំពី “សហគមន៍អាស៊ាន”

រដ្ឋមន្ត្រីការបរទេសវៀតណាមឆ្លើយសំណួរអំពី “សហគមន៍អាស៊ាន”  - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (Image: VOV Online)

(VOVworld) – នាថ្ងៃទី ១ កញ្ញា ក្នុងនាទី “ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយសំណួរ” រដ្ឋមន្ត្រី
ការបរទេសវៀតណាម​លោក Pham Binh Minh បានប្រមូលផ្តុំឆ្លើយសំណួរអំពី “សហ
គមន៍អាស៊ាន” និងការបង្កើតសហគមន៍នេះនឹងជះឥទ្ធិពលយ៉ាងម៉េចដល់ប្រជាជន
ម្នាក់ៗ អង្គភាពអាជីវកម្មក្នុងតំបន់ និយាយរួម និង នៅវៀតណាម និយាយដោយ
ឡែក។ រដ្ឋមន្ត្រី Pham Binh Minh បានចាត់ទុកថា៖ សហគមន៍អាស៊ានត្រូវបានកសាង
ដោយឈរលើគ្រឹះស្ថាន ចំនួន ៣ គឺ៖ នយោបាយ-សន្តិសុខសេដ្ឋកិច្ចវប្បធម៌និង
សង្គម។ ក្នុងសហគមន៍អាស៊ាន ការបង្កើនទំនុកទុកចិត្តខាងនយោបាយទំនាក់ទំនង
មិត្តភាពនឹងធានាបានបរិយាកាសសន្តិភាពស្ថិរភាពរវាងប្រជាជននៃប្រទេសនិមួយៗ
និងរវាងប្រទេសអាស៊ានជាមួយបណ្ដាប្រទេសខាងក្រៅប្លុកនេះដែរ។ ស្តីពី​សេដ្ឋកិច្ច
ប្រជាជននៃប្រទេស ជាសមាជិកអាស៊ាននឹងទទួលបានផលប្រយោធន៍ច្រើនជាង
ប្រសិនបើ បណ្ដា គោលដៅអភិវឌ្ឍន៍សេដ្ឋកិចច្ចក្នុងអាស៊ាននឹងទទួលបាន។ តាមការព្យាករណ៍សេដ្ឋកិច្ចរបស់អាស៊ាននឹងទទួលបានកំណើនជិតនឹង ៤.៥%នា
ឆ្នាំ ២០១៨។ ជាពិសេស ការបង្កើតសហគមន៍អាស៊ាននឹងបង្កលក្ខណៈធ្វើអាជីវកម្ម
ងាយស្រួលបំផុតសំរាប់អង្គភាពអាជីវកម្មរបស់ប្រទេសក្នុងប្លុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ