|
(Image:Internet) |
Vov- ថ្ងៃទី២សីហា នៅហាណូយក្រុមហ៊ុនភាគហ៊ុនរបាយការណ៏វាយតំលៃ
វៀតណាម រួមជាមួយកាសែតVietnamNet បានរៀបចំសន្និសីទ Vietnam CEO
Summit ឆ្នាំ២០១២ដោយប្រធានបទ “រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មឡើង
វិញ៖បទពិសោធន៏អន្តរជាតិ នឹងការពិតជាក់ស្តែងអនុវត្តចូលអង្គភាពអាជីវកម្ម
វៀតណាម” ដោយមានការចូលរួមរបស់ តំណាងចំនួនជាង៤០០នាក់។នៅសន្និ
សីទ អ្នកជំនាញការណ៏ជាច្រើននាក់បញ្ជាក់ថា៖សេដ្ឋកិច្ចវៀតណាមបានទទួល
ស្នាដៃ១ចំនួនគួរឲ្យកត់សំគាល់ដូចជា៖ កំណើនយ៉ាង លឿនដោយសារឥទ្ធិពល
សកម្មពីវិស័យឧស្សាហកម្មសេវាកម្ម។រួមជាមួយនោះគឺការផ្ទេរ ទៅជាបណ្តាវិស័យ
ផលិតកម្មមានតំលៃបន្ថែមខ្ពស់ជាងនឹងចូលរួមក្នុងបណ្តាញផលិត ក្នុងតំបន់ល
។ល។បណ្តាអ្នកជំនាញការណ៏ក៏ចាត់ទុកដែរថា៖ដើម្បីឆ្លងកាត់ការលំបាក ជួរថ្នាក់
ដឹកនាំអង្គភាពអាជីវកម្មវៀតណាម ត្រូវការមានសមត្ថភាពទាយទុកជាមុន ដើម្បី មានផែនការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មជាទូទៅវិញ ។លោកLe Kinh
Luan អ្នកជំនាញការណ៏ពិគ្រោះយោបល់ជាន់ខ្ពស់នៃសំព័ន្ធក្រុមហ៊ុន Tower
Watson ស្នើថា៖ “មុនពេលរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មវិញត្រូវសួរថា៖
ហេតុអ្វីត្រូវធ្វើដូច្នេះ? នឹងសួរដោយខ្លួនឯងថា៖បន្តដើរតាមទឹសនោះឫទេ?ឫ
ត្រូវផ្លាស់ប្តូរតាមកំលាំងសម្ពាធ ពីទីផ្សារ?ទស្សនះរបស់យើងខ្ញុំគឺ ពេលរៀបចំ
អង្គភាពអាជីវកម្មឡើងវិញត្រូវលើកកំពស់ ប្រសិទ្ធភាពនៃប្រភពធនធានមនុស្ស”។ នៅសន្និសិទបណ្តាអ្នកជំនាញការណ៏នឹងអង្គភាពអាជីវកម្មបានផ្លាស់ប្តូរយោបល់ នឹងពិភាគ្សាអំពីមេរៀនពីការពិតជាក់ស្តែងអន្តរជាតិ ក៏ដូចជាបណ្តាករណីជាក់
ស្តែង នៅវៀតណាមព្រមទាំងចែករំលែកមតិអំពីយថាទស្សម៉ាក្រូសេដ្ឋកិច្ចនឹង
បរិយាកាសអាជីវកម្មក្នុងឆ្នាំ២០១២-២០១៣ផង៕