រួមកម្លាំងកាយចិត្តដើម្បីសង្គមមួយប្រកបដោយសម្បុរសធម៌

រួមកម្លាំងកាយចិត្តដើម្បីសង្គមមួយប្រកបដោយសម្បុរសធម៌ - ảnh 1
រួមកម្លាំងកាយចិត្តដើម្បីសង្គមមួយប្រកបដោយសម្បុរសធម៌

        (VOV)_នាព្រឹកថ្ងៃទី៨មេសា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជន​ពិ
ការនិងសង្គមកិច្ចវៀតណាម រួមជាមួយសមាគមគាំពារជនពិការនិងកុមារកំព្រារ
វៀត​ណាម បានរៀបចំសន្និសីទលើកសរសើរជនពិការ កុមារកំព្រារ និងអ្នកគាំពារ​
ឆ្នើមទូទាំងប្រទេស លើកទី៤។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម
 លោក Vu Duc Dam បានអះអាងថា៖

        “ ជនពិការ កុមារកំព្រា ត្រូវទទួលបានការគោរព ចែករំលែក ពីសហគមន៍ទាំង
មូល​ ដើម្បីបង្កលក្ខណះងាយស្រួលអោយពួកគេអាចឈានទៅមុខ អះអាងតួនាទីរ
បស់ខ្លួន​និង បំរើសង្គម។ យើងខ្ញុំនឹងបន្តជួយឧបត្ថម្ភ​សមាគមគាំពារជនពិការនិង
​កុមារកំព្រារវៀតណាម និងអង្គការនានា ដើម្បីបន្តបំរើការងារនេះអោយបានល្អ​
ថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ