រំលឹកខួបលើកទី១១០ឆ្នាំទេសចរណ៍ Sapa នៅខេត្ត Lao Cai
(VOVWORLD) /  
|
ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានប្រគល់ប័ណ្ណទទួលស្គាល់កេរ៌្តដំណែលថ្នាក់ជាតិ
សំរាប់ស្រែកាំជណ្ដើរ Sapa (VOV) |
Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ឆ្នាំទេសចរណ៍
Sapa នាយប់ថ្ងៃទី២វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai
បានវាយតំលៃខ្ពស់រាល់សមិទ្ធិផលដែលទទួលបាន ពិសេសគឺក្នុងវិស័យទេសចរ
ណ៍របស់ Sapa។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានសង្កត់
ធ្ងន់ថា៖
“Lao Cai បន្តបង្កើនការងារគ្រប់គ្រងរដ្ឋអំពីទេសចរណ៍ ជំរុញការងារផ្សព្វផ្សាយពន្លឿនទេសចរណ៍។ យកចិត្តទុកដាក់បណ្ដុះបណ្ដាលលើកកំពស់គុណភាពប្រភពធនធានមនុស្សបំរើឲ្យទេសចរណ៍។ អភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់នឹងការការពារ
ស្ដាកេរ៌្តដំណែលប្រវត្តិសាស្ត្រវប្បធម៍ទេសភាពនិងបរិស្ថានធម្មជាតិ។ចលនាគ្រប់
ប្រភពកំលាំងវិនិយោគសំរាប់ទេសចរណ៍តាមទិសស្លោក រដ្ឋ-អង្គភាពអាជីវកម្ម-
ប្រជាជនរួមធ្វើទេសចរណ៍។”
ក៏ក្នុងពិធីនេះដែរ ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានប្រគល់
ប័ណ្ណទទួលស្គាល់កេរ៌្តដំណែលថ្នាក់ជាតិសមរាប់ស្រែកាំជណ្ដើរ Sapa និងប័ណ្ណ
ទទួលស្គាល់បេតិកភ័ណ្ឌអរូបីយ៍សំរាប់ពិធីការ Put Tong របស់ជនជាតិ Dao Do និង
ពិធីចុះស្រែរបស់ជនជាតិ Giay៕
-VOVWORLD