រំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកងទ័ពការពារព្រំដែន

រំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកងទ័ពការពារព្រំដែន - ảnh 1
រំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកងទ័ពការពារព្រំដែន (VOV)

        Vovworld-នាថ្ងៃទី២មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានផ្ញើរ
សំបូត្រជូនពរដល់កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែននិងប្រជាជនព្រំដែន
ក្នុងឱកាសរំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកងទ័ពការពារព្រំដែន(ទី៣មិនា)។

        ក្នុងសំបូត្រប្រធានរដ្ឋ Truong Tan Sang បានអះអាងរាល់ការរួមវិភាគទាន​សកម្ម​របស់កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែននិងប្រជាជនបណ្ដាជនជាតិ​នៅដំ
បន់ព្រំដែនបានរួមចំណែកធ្វើឡើងរាល់ជោគជ័យរបស់វៀតណាមលើជីវភាពសង្គម បន្តលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។ ប្រធានរដ្ឋ​មាន​បំណង
កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែននិងប្រជាជនដំបន់ព្រំដែនពង្រីកប្រពៃណី
របស់ប្រជាជាតិ របស់កងទ័ព កសាងកងទ័ពការពារព្រំដែនរីកធំធាត់​ដោយឥតឈប់
ឈរ រួមជាមួយបក្សទាំងមូលប្រជាជនទាំងមូលនិងកងទ័ពទាំង​មូលកសាងការពារ
រឹងមាំអធិបតេយ្យភាពបូរណភាពដែនដីសន្តិសុខព្រំដែនដំបន់កោះសមុទ្រមាតុ
ប្រទេសកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពរួមចំណែកទៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី
ប្រទេសជាតិ។

រំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកងទ័ពការពារព្រំដែន - ảnh 2
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានថ្លែងមតិនៅពិធីនេះ (VOV)


        នាព្រឹកថ្ងៃទី២មិនា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានរៀបចំ​រំលឹក​ខួប​លើកទី៥៥នៃទិវាប្រពៃណី(ទី៣មិនា) លើកទី២៥នៃទិវាការពារព្រំដែនប្រជាជន​ទាំងមូលនិងទទួលគ្រឿងឥស្សារិយយសហូជីមិញ។ ថ្លែងមតិនៅពិធីនេះ ប្រធាន​រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានស្នើរថា៖

“ដើម្បីរួមជាមួយបក្សទាំងមូលប្រជាជនទាំងមូលនិងកងទ័ពទាំងមូលបំពេញភារកិច្ច
នយោបាយក្នុងដំណាក់កាលថ្មី កម្មាភិបាលយុទ្ធជនកងទ័ពការពារ​ព្រំដែន​ត្រូវពង្រីក
ប្រពៃណីវីរភាព អនុវត្តល្អសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១​របស់​បក្ស សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៨នាពេលកន្លងមកស្ដីពី​យុទ្ធសាស្ត្រការពារ
មាតុប្រទេសក្នុងស្ថានភាពថ្មី។ ជ្រួតជ្រៀបយ៉ាងជ្រាលជ្រៅ​គោលមាគ៌ាកិច្ចការ
បរទេសរបស់បក្សនិងរដ្ឋបង្កលក្ខណៈងាយស្រួលសហប្រតិបត្តិការសេដ្ឋកិច្ចរវាង
វៀតណាមជាមួយប្រទេសជិតខាង កសាងខ្សែព្រំដែនសន្តិភាព​មិត្តភាព។”

        មុននោះនាយប់ថ្ងៃទី១មិនានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួប​
ប្រាស្រ័យ​ពិសេស ពោពេញទៅដោយមនោសញ្ចេតនានៅដំបន់ព្រំដែន។ បណ្ដា​ដំណាងបានលើកត្រដែតនូវអត្ថន័យឥទ្ធិពលដ៏ធំធេងរបស់ការងារកិច្ចករបរទេស
ការពារជាតិក្នុងការកសាងគ្រប់គ្រងនិងការពារព្រំដែន។ ទន្ទឹមនឹងនោះបណ្ដា​ដំណាងត្រូវបានកំសាន្តកម្មវិធីសិល្បៈពិសេសស្ងើចសរសើរចំណងមិត្តភាពសាមគ្គី
ភាពរវាងវៀតណាមជាមួយប្រទេសជិតខាងសម្ដែងដោយសិល្បករសិល្បការិនី​វៀត
ណាម ចិន ឡាវ កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ