|
សកម្មភាពក្នុងឱកាសឆ្នាំមិត្តភាពវៀតណាមកម្ពុជា(រូបថត៖ Internet) |
VOV- នាថ្ងៃទី២៤មិថុនានៅក្រុងហាណូយ-វៀតណាមនិងថ្ងៃទិ២៦មិថុនានៅ
ភ្នំពេញ-កម្ពុជា នឹងប្រព្រឹត្តទៅពិធីមិទ្ទីងរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនង
ការទូត (ទី២៤មិថុនា)។ ឆ្លើយសម្ភាសសារព័ត៌មានក្នុងឱកាសនេះរដ្ឋមន្ត្រីការបរទេស
វៀតណាមPham Binh Minh បានសង្កត់ធ្ងន់ថាការដែលប្រទេសទាំងពីររៀបចំដ៏មហោ
ឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជាសំដៅអះអាងការប្តេជ្ញាចិត្តនៃប្រទេសទាំងពីររួមកំលាំងកសាងទំនាក់ទំនង
ជិតខាងដ៏ល្អប្រសើរមិត្តភាពជាប្រពៃណីសហប្រតិបត្តិការលើគ្រប់វិស័យចីរភាពយូ
អង្វែង។
សមិទ្ធិដ៏ធំធេងមានអត្ថន័យប្រវត្តិសាស្ត្រសំខាន់បំផុតក្នុងរយៈពេល ៤៥ឆ្នាំកន្លង
ទៅនោះគឺប្រជាជននៃប្រទេសទាំងពីរបានសាមគ្គីប្រកៀកស្មាជាមួយគ្នាសហប្រតិ
បត្តិការនិងជួយគ្នាដោយសាច់ឈាមរបស់ខ្លួនដើម្បីបុព្វហេតុរំដោះប្រជាជាតិ។ក្នុងប៉ុន្មានឆ្នាំកន្លងទៅទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីក
ឥតឈប់ឈរនិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃនាំមកប្រសិទ្ធភាពជាក់ស្ដែង
សំរាប់ប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរដែលនិងកំពុងកសាងទំនាក់
ទំនងជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណីសហប្រតិបត្តិការលើគ្រប់វិស័យ
ចីរភាពយូរអង្វែង និងការដែលប្រទេសទាំងពីររៀបចំដ៏មហោឡារឹកឆ្នាំមិត្តភាព
វៀតណាម-កម្ពុជា២០១២សំដៅអះអាងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរបន្ត
កសាងទំនាក់ទំនងល្អប្រសើរនោះ។ រដ្ឋមន្ត្រី Pham Binh Minh បានថ្លែងថា៖ នេះជា
ឱកាសដើម្បីប្រជាជននៃប្រទេសទាំង២រំលឹកឡើងវិញអំពីប្រពៃណី ប្រវត្តិសាស្រ្ត អប់រំប្រពៃណីឲ្យជំនាន់វ័យក្មេងវៀតណាមនឹងកម្ពុជាអំពីទំនាក់ ទំនងជិតស្និទរវាង
ប្រជាជននៃប្រទេសទាំង២។នេះក៏ជាឱកាសដើម្បីប្រទេស ទាំង២បូកសរុបទំនាក់
ទំនងសហប្រតិបត្តិការ ដកមេរៀនបទពិសោធដើម្បី ពីនោះលើកលឡើងនូវទឹស
ដៅសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងប្រទេសទាំង២ឲ្យកាន់
តែមានប្រសិទ្ធភាពជាងទៀត។ រដ្ឋាភិបាល បណ្តាក្រសួងបណ្តាស្ថាប័ន្ធនឹងតំបន់នា
នារបស់ប្រទេសទាំង២កំពុងសកម្មលាតត្រដាងបណ្តាសកម្មភាពរំលឹកខួបយ៉ាង
សម្បូរបែប។រដ្ឋមន្រ្តី ការបរទេស Pham Binh Minh បានបន្តទៀតថា៖ ចំនៅថ្ងៃទី២៤នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២នឹងធ្វើអធិបតីពិធីសម្ពោធបង្គោលព្រំដែនលេខ
៣១៤-ជាបង្គោលព្រំដែនគោកចុងក្រោយរវាងប្រទេស ទាំង២ លើភូមិសាស្រ្ត
ខែត្រ Kien Giang(វៀតណាម) នឹងខែតរកំពត(កម្ពុជា) ។
|
(Image: Internet) |
បន្ទាប់នោះនាយករដ្ឋមន្រ្តីទាំង២រូបនេះនឹងធ្វើអធិបតីសន្និសិទសហប្រតិបត្តិការ
វិនិយោគវៀតណាម-កម្ពុជាលើកទី៣នៅខែត្រKien Giang។រដ្ឋមន្រ្តីការបរទេស Pham
Binh Minh អះអាងថា៖បណ្តាសកម្មភាពក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០១២នឹងរួមចំណែកលើកកំពស់ការយល់ដឹងរបស់ប្រជាជនពិសេស គឺស្រទាប់ជនវ័យ
ក្មេងរបស់ប្រទេសទាំង២អំពីអត្ថន័យនឹងសារសំខាន់នៃទំនាក់ ទំនងរវាងប្រទេស
ទាំង២ប្រពៃណីសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការនឹង ការជួយឧបត្ថម្ភគ្នាទៅវិញ
ទៅមករវាងប្រជាជាតិទាំង២។តាមរយះនោះបង្កើត សន្ទុះឲ្យកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចនាំមកនូវផលប្រយោជន៏ដ័ធំធេងជាង ទៀតដល់ប្រទេសទាំង២៕
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងកម្ពុជា (ថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១២) និងអបអរសារទឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១២ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
ប្រទេស ទាំង ២ បានផ្លាស់ប្តូរសារទូរលេខ។
ខ្លឹមសារនៃបណ្ដាសារទូរលេខរបស់ថ្នាកដឹកនាំជាន់ខ្ពស់វៀតណាមសម្តែងនូវ
ក្តីសប្បាយរីករាយអំពីការអភិវឌ្ឍន៍ល្អប្រសើរបស់ទំនាក់ទំនងសាមគ្គីភាពមិត្តភាព
ប្រពៃណី និង សហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំង ២ ក្នុងរយៈពេល
៤៥ ឆ្នាំកន្លងទៅ។ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមសូមអំណរគុណស្មោះសរចំពោះ
ការគាំទ្រនិងជំនួយឧបត្ថម្ភដ៏ថ្លៃថ្លូររបស់ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាដែលលៃទុក
ប្រជាជន វៀតណាម ក្នុងបុព្វហេតុកសាងនិងការពារប្រទេស នាបច្ចុប្បន្ន។ ថ្នាក់ដឹក
នាំវៀតណាមជឿជាក់ថា ៖ ទំនាក់ទំនងជិតខាងល្អប្រសើ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង រវាងប្រទេសទាំង២នឹងអភិវឌ្ឍន៍
ដោយឥឈប់ឈរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំង ២ ដើម្បី
សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ក្នុងតំបន់និងលើពិភពលោ។
ខ្លឹមសារនៃបណ្ដាសារទូរលេខរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាអះអាងថា៖ ជានិជ្ចកាល យកចិត្តទុកដាក់ទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណី កម្ពុជា វៀតណាម គឺជា ទ្រពសម្បិត្តដ៏ពិសិដ្ឋនិងមិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំង ២។ បណ្ដាថ្នាក់ដឹកនាំកម្ពុជាសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំធុតចំពោះការជួយ
ឧបត្ថម្ភរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានរំដោះប្រជាជនកម្ពុជា
រួចផុតពីរបបប្រល័យពូជសាសន៍ពូលពតក្នុងឆ្នាំ ១៩៧៩ ទន្ទឹមនឹងនោះ អបអរសារទ
បណ្ដាសម្ឋិទិដ៏ធំធេង ដែលប្រជាជនវៀតណាមទទួលបាន ក្នុងរយៈពេលកន្លងទៅ។
នាយប់ថ្ងៃទី២២មិថុនា នៅDong Nai យោធភូមិភាគទី៧រួមផ្សំជាមួយនាយកដ្ឋាន
កិច្ចកាបរទេសក្រសួងការពារប្រទេសនឹងគណះកម្មាការយុវជនកងទ័ពបានរៀបចំ
រាត្រីសមោសរយុវជនកងទ័ពវៀតណាម-កម្ពុជាឆ្នាំ២០១២ដោយប្រធានបទ”រួមទន្លេ
មេកុងមនោសញ្ចេតនាជ្រាលជ្រៅ”។ចូលរួមរាត្រីសមោសរនេះមានថ្នាក់ដឹកនាំកងទ័ព
កម្ពុជាយោធភូមិភាគទី៧ខែត្រ Dong Nai រួមជាមួយនិសិត្យកម្ពុជាចំនួន១៥០នាក់ដែលកំពុងសឹក្សានៅបណ្តាសាលាយោធានៅវៀតណាមនឹងយុវជនយុទ្ធជនវៀត
ណាមជាច្រើនកុះករ។នេះជាសកម្មភាព១រំលឹកខួបអនុស្សាវរីយ៏លើកទី៤៥ទិវាបង្កើតទំនាក់ទំនងកាទូតនឹង”ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១២”។បង Tharng
Sovann សឹក្ខាកាមកងវរសេនាតូចអន្តរជាតិ សាលានាយទាហានរង កងទ័ពជើង
គោកលេខ២សកលវិទ្យាល័យ Nguyen Hue បានឲ្យដឹងថា៖ខ្ញុំមានកិត្តិយសយ៉ាង
ក្រៃឡែងដោយត្រូវបានចូលរួមកម្មវិធីរាត្រីសមោសរនេះ។កម្មវិធីនេះបានសម្តែង
នូវចំណងសាមគ្គីភាពជិតស្និទ្ធរវាងប្រទេសយើងទាំង២ កងទ័ពយើងទាំង២៕