រំលឹកខួបអនុស្សវរីយ៍លើកទី ២០ ទិវា អ៊ីនធឺណិតនៅវៀតណាម

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ២០ ទិវា អ៊ីនធឺណិតមានវត្តមាននៅវៀតណាម នាព្រឹកថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅព្រឹត្តិការណ៍ Internet Day ២០១៧ ដោយប្រធានបទ “ចលនាឌីជីថល”។
រំលឹកខួបអនុស្សវរីយ៍លើកទី ២០ ទិវា អ៊ីនធឺណិតនៅវៀតណាម - ảnh 1រំលឹកខួបអនុស្សវរីយ៍លើកទី ២០ ទិវា អ៊ីនធឺណិតនៅវៀតណាម 

ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ២០ ទិវា អ៊ីនធឺណិតមានវត្តមាននៅវៀតណាម នាព្រឹកថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅព្រឹត្តិការណ៍ Internet Day ២០១៧ ដោយប្រធានបទ “ចលនាឌីជីថល”។

ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ អ៊ីនធឺណិតបានរួមចំណែកផ្លាស់ប្ដូរជីវភាពរស់នៅ ហើយរួមវិភាគទានក្នុងសមិទ្ធិផលលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអប់រំ។ អ៊ីនធឺណិតក៏ជាស្ពានតភ្ជាប់ជំរុញវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មជាមួយពិភពលោក។

នៅវៀតណាម មានប្រជាជនជាង ៥០ លាននាក់ប្រើប្រាស់អ៊ីនធឺណិត ស្រូបយកជាងពាក់កណ្ដាលចំនួនប្រជាជន ពោលគឺខ្ពស់ជាងកំរិតមធ្យមនៃពិភពលោក គឺ ៤៥ % ហើយស្ថិតក្នុងចំណោមប្រទេស និងតំបន់ដែនដីដែលមានចំនួនប្រជាជនប្រើប្រាស់
អ៊ីនធឺណិតច្រើននៅអាស៊ី។

អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានឲ្យដឹងថា៖

“ខ្ញុំមានក្ដីជឿជាក់ថា វៀតណាមដោយមានគ្រឹះស្ថានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បច្ចេកវិទ្យា ព័ត៌មាន និងប្រភពធនធានមនុស្សដ៏សម្បូរលើវិស័យ ព័ត៌មាន ផ្សព្វផ្សាយដូចបច្ចុប្បន្ននេះ យើងអាចឆ្លើយតបនឹងរាល់តម្រូវការបាន។ ក្រសួង ព័ត៌មាន និងផ្សព្វផ្សាយជានិច្ចកាលរួមដំណើរជាមួយសហគ្រាសទូរគមនាគមន៍ អ៊ីនធឺណិត ខ្លឹមសាឌីជីថល និងការអនុវត្ត អ៊ីនធឺណិតរបស់វៀតណាមដោយមានគោលដៅខ្ពស់បំផុតគឺ ឆ្ពោះទៅទីផ្សារ អ៊ីនធឺណិតដែលមានខ្លឹមសារ ឌីជីថលប្រកបដោយសមភាព និងនិរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ