លើកកំពស់ប្រសិទ្ធភាពការងារបង្ការប្រឆាំងអំពើពុករលួយ
(VOVWORLD) -នាព្រឹកថ្ងៃទី២២មករា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម ទទួលបន្ទុកការងារបង្ការប្រឆាំងអំពើ ពុករលួយ បានបើកសម័យប្រជុំលើកទី១៣ ក្រោម អធីបតីភាពរបស់អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong ប្រ ធានគណៈ កម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកអំពីការងារបង្ការប្រឆាំងអំពើពុក រលួយ បានធ្វើការវាយតម្លៃអំពីស្ថានភាពកិច្ចការឆ្នាំ២០១៧និងអនុវត្តន៍ភារកិច្ចឆ្នាំ ២០១៨។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី១៣ (រូបថតៈ Xuan Dan/VOV) |
ស្តីពីភារកិច្ចស្នូលនិងរបៀបវារៈសម្រាប់ឆ្នាំ២០១៨ របស់គណៈ កម្មាធិការបញ្ជា ណែនាំ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថាគប្បីជម្រុញយ៉ាងឆាប់ៗ ការកសាងនិងពង្រឹងរបៀបរបប ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច-សង្គមកិច្ចនិងការបង្ការប្រឆាំងអំពើពុករលួយ តាមនោះ បង្កើតមូលដ្ឋាននយោបាយ គតិយុត្តិ ឲ្យព្រមៗគ្នានឹងកិច្ចការបង្ការប្រឆាំងអំពើពុករលួយ។ លោក Nguyen Phu Trong បានគូសបញ្ជាក់ថា៖ “គប្បីបញ្ជាណែនាំយ៉ាងហ្មឹងមាត់ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំង ក្លាថែមទៀតក្នុងការងារបង្ការប្រឆាំងអំពើពុករលួយនៅតំបន់និងមូលដ្ឋាន។ ប្រមូល ផ្តុំ ដោះស្រាយស្ថានភាពរំខានដល់ប្រជាជននិងសហគ្រាសក្នុងការដោះស្រាយការងារ”។
ទន្ទឹមជាមួយគ្នានោះ លោក Nguyen Phu Trong ក៏បានសំណូមពរ ថា ការងារបង្ការប្រឆាំងអំពើពុករលួយ ត្រូវបន្តជម្រុញដោយការប្តេជ្ញាចិត្តខ្ពស់ជាងប្រកបដោយប្រសិទ្ធភាពជាង៕