​លើកកម្ពស់គុណសម្បត្តិការទូតសភា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាក្នុងឆ្នាំ ២០២២ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតរូបភាពនៃរដ្ឋសភាសកម្ម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
​លើកកម្ពស់គុណសម្បត្តិការទូតសភា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃ AIPA-៤៣ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ កម្ពុជា។ (រូបថត៖ Doan Tan/TTXVN)

ក្នុងឆ្នាំ ២០២២ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចំនួន ៧ រួមមានប្រទេសជិតខាង ដៃគូសំខាន់ៗនៅក្នុងតំបន់ និងលើពិភពលោក ចូលរួមមហាសន្និបាតអន្តរសភានៃបណ្តាប្រទេសអាស៊ានលើកទី៤៣ (AIPA-៤៣)។ រដ្ឋសភាក៏បានទទួលស្វាគមន៍គណៈប្រតិភូថ្នាក់ប្រធានរដ្ឋសភានៃប្រទេសជិតខាង និងដៃគូសំខាន់ៗចំនួន ៥ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ គួរកត់សម្គាល់ថា ព្រឹត្តិការណ៍ការទូតសភាឆ្នើមក្នុងឆ្នាំ ២០២២ នោះគឺជាលើកដំបូងដែលប្រធានរដ្ឋសភាវៀតណាមរួមជាមួយប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាឡាវបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម បង្កើតយន្តការសន្និសីទជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងបី កម្ពុជា - ឡាវ - វៀតណាម និងអនុម័តលើនីតិវិធីនៃសន្និសីទ ផ្លាស់ប្តូរអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការ និងរួមគ្នាត្រួតពិនិត្យការអនុវត្ត កម្មវិធីសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃប្រទេសទាំងបីឲ្យកាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាពជាក់ស្តែង និងប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ សកម្មភាពកិច្ចការបរទេសសភាដ៏រស់រវើករវាងវៀតណាមជាមួយឡាវ និងកម្ពុជាបានរួមចំណែកដល់ជោគជ័យរួមនៃសកម្មភាពកិច្ចការបរទេសថ្នាក់រដ្ឋក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងមិត្តភាពវៀតណាម - ឡាវ និង ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម - កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ