លើកតម្កើងជនគំរូ១២០នាក់ដែលជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំឆ្នាំ២០១៧

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើក ទី៥៦ នៃសោកនាដកម្មពណ៌លឿងទុំនៅវៀត ណាមនិងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ថ្ងៃទី១០ សីហានោះ នាថ្ងៃទី៨សីហា នៅទីក្រុងហាណូយ សមាគម ជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿង ទុំ/dioxin វៀតណាមបានរៀបចំពិធីជួបសំណេះសំ ណាល “លើកតម្កើងទឹកចិត្តសប្បុរសធម៌ដែលបានជួយឧបត្ថម្ភជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ” ឆ្នាំ២០១៧។
លើកតម្កើងជនគំរូ១២០នាក់ដែលជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំឆ្នាំ២០១៧ - ảnh 1ទិដ្ឋភាពនៃពិធី

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំស្នើឲ្យសមាគមគ្រប់ជាន់ថ្នាក់ ផ្សព្វផ្សាយអនុវត្តយ៉ាងឆាប់ៗនូវ គោលនយោបាយរដ្ឋសម្រាប់ជំនាន់ទី៣ដែលរងគ្រោះដោយជាតិគីមី។ ទន្ទឹម ជាមួយគ្នានោះ គឺរួមសហការដើម្បីជម្រុញខ្លាំងចលនាធ្វើសកម្មភាពដើម្បីជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ក្នុងអង្គការមហាជននិងបុគ្គលទាំងក្នុងនិងក្រៅប្រទេស” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ