ល្បឿនធ្វើនគរោបនីយកម្មនៅវៀតណាមប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស

ល្បឿនធ្វើនគរោបនីយកម្មនៅវៀតណាមប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស  - ảnh 1
រូបថតៈ អ៊ីនធើណែត

(VOVworld)-តាមរបាយការណ៍ស្តីពី “ការផ្លាស់ប្តូរទេសភាពទីក្រុងនៅអាស៊ី បូព៌ា៖ វាយតម្លៃទសវត្សរ៍១នៃការអភិវឌ្ឍន៍បរិយាកាស” ប្រកាសដោយធនាគាពិភពលោក
នាថ្ងៃទី២៦មករា សរឲ្យឃើញថា ល្បឿនធ្វើ នគរោបនីយកម្មនៅវៀតណាម
កំពុងប្រព្រឹត្តទៅយ៉ាងឆាប់រហ័សទាំងបរិយាកាសនិងចំនួនប្រជាជន។ ទេសភាព
នគរនៅទីក្រុងហាណូយ(នៅភាគខាងជើង)និងទីក្រុងហូជីមិញ (នៅភាគខាងត្បូង) កំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាងជាងបើប្រៀបនឹងទីក្រុងដទៃ។ ចំពោះបរិយាកាស ជារៀងរាល់ឆ្នាំបណ្តាទីប្រជុំជនរបស់វៀតណាមកើន២,៨% ជាកម្រិតកំណើនខ្ពស់
បំផុតក្នុងតំបន់។ វៀតណាមមានចំនួនប្រជាជននគរឈរលំដាប់ថ្នាក់ទី៦ក្នុងតំបន់
អាស៊ីអាគ្នេយ៍។ ​តាមរបាយការណ៍ពោលខាងលើគឺ មនុស្សចំនួន២រយលាននាក់
បាន ទៅកាន់បណ្តាទីប្រជុំជននៅតំបន់អាស៊ីបូព៌ាក្នុងតំណាកន់កាល ២០០០-
២០១០ទិន្នន័យនេះជួយឲ្យរដ្ឋាភិបាលនិងថ្នាក់ដឹកនាំទីក្រុងនានាយល់ច្បាស់ពីទ្រង់
ទ្រាយនិងកំណើនដើម្បីអនុវត្តល្អនូវការ ធ្វើនគរោបនីយកម្មនិងបង្កើតឱកាស
សម្រាប់ជនគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ