ល្បឿនអ្នកប្រើប្រាស់ Internet នៅវៀត ណាមបានបង្កើនលឿនបំផុតក្នុងដំបន់

ល្បឿនអ្នកប្រើប្រាស់ Internet នៅវៀត ណាមបានបង្កើនលឿនបំផុតក្នុងដំបន់  - ảnh 1
ល្បឿនអ្នកប្រើប្រាស់ Internet នៅវៀតណាមបានបង្កើនលឿនបំផុតក្នុងដំបន់។


        VOV-នាថ្ងៃទី១ធ្នូនៅក្រុងហាណូយសមាគម Internet វៀតណាមជាមួយ​
ការ​ឧបត្ថម្ភរបស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានរៀបចំពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី១៥ Internet វៀតណាមជាមួយសារផ្ញើជូនសហគមន៍ “ឆ្ពោះ
ទៅអនាគត” ទន្ទឹមនឹងនោះលើកដម្កើងបណ្ដាអង្គភាពបុគ្គលមានការរួម
វិភាគទានជាច្រើនឲ្យការអភិវឌ្ឍន៍ Internet នៅវៀតណាម។ វៀតណាមចាប់
ផ្ដើមតភ្ជាប់ Internet ចាប់ពី​ថ្ងៃ​ទី​១៩វិច្ឆិកាឆ្នាំ១៩៩៧ ក្រោយរយៈពេល១៥ឆ្នាំ
ការអភិវឌ្ឍន៍ Internet នៅវៀត​ណាមមានការប្រែប្រួលយ៉ាងខ្លាំងក្លានិងជា
បន្តបន្ទាប់ទទួលបានល្បឿនកំណើន​ខ្ពស់។ ដល់ឥឡូវនេះវៀតណាមបានមាន
អ្នកផ្គត់ផ្គង់សេវាកម្ម Internet ចំនួន១៩ អាត្រានិងបរិមាណអ្នកប្រើប្រាស់ Internet
បានកើន១០ដង ពីចំនួនអ្នកប្រើប្រាស់ Internet នាឆ្នាំ២០០៣ប្រមាណ៣,១លាន
នាក់ឡើងដល់៣១,១លាននាក់នាខែ​កញ្ញាឆ្នាំ២០១២។ សម្ព័ន្ធភាពទូរគមនាគមន៍
អន្តរជាតិបានវាយតំលៃវៀតណាមជា​ប្រទេសមានអាត្រាកំណើន Internet លឿន
បំផុតក្នុងដំបន់និងស្ថិតក្នុងចំណោម​ប្រទេសមានអាត្រាកំណើនខ្ពស់បំផុតលើ
ពិភពលោក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ