វៀតណាមកំណត់ការអភិវឌ្ឍដោយចីរភាពគឺជាមាគ៌ាតែមួយគត់ដើម្បីអភិវឌ្ឍន៍

(VOVWORLD) -នាព្រឹកថ្ងៃទី ៥ កក្កដា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាជាតិទទួលបន្ទុកអភិវឌ្ឍន៍ដោយចីរភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វៀតណាមសហការជាមួយសភាពាណិជ្ជកម្មិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) និងធនាគារពិភពលោកបានរៀបចំសន្និសីទទូទាំងប្រទេសស្ដីអំពីការអភិវឌ្ឍដោយ ចីរភាពឆ្នាំ ២០១៨ ។
វៀតណាមកំណត់ការអភិវឌ្ឍដោយចីរភាពគឺជាមាគ៌ាតែមួយគត់ដើម្បីអភិវឌ្ឍន៍ - ảnh 1ទិដ្ឋភាពសន្និសីទ " លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងអនុវត្តន៍ជាក់ស្ដែងនូវរាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម 4.0" (រូបថត៖ TTXVN)

ក្រោមប្រធានបទ " លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងអនុវត្តន៍ជាក់ស្ដែងនូវរាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម 4.0"នោះ សន្និសីទនេះទាក់ទាញបានការចូលរួមរបស់តំណាងស្ថាប័នរដ្ឋាភិបាល ក្រសួង ស្ថាប័ន មូលដ្ឋាន សហគ្រាស ជាង ៦០០ នាក់ ព្រមទាំងតំណាងអង្គការអន្តរជាតិនានា។

វៀតណាមកំណត់ការអភិវឌ្ឍដោយចីរភាពគឺជាមាគ៌ាតែមួយគត់ដើម្បីអភិវឌ្ឍន៍ - ảnh 2ប្រធាន VCCI លោក Vu Tien Loc (រូបថត៖ TTXVN)

នៅទីនេះ អង្គសន្និសីទបានពិភាក្សាអំពីដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ ឯកជន សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងអភិវឌ្ឍន៍ដោយចីរភាពនៅវៀតណាម នាពេលខាងមុខ និងដំណោះស្រាយជំរុញកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន សំដៅពន្លឿនការអនុវត្តយុទ្ធសាស្ត្រកំណើនបៃតង និងអភិវឌ្ឍន៍ដោយចីរភាពនៃប្រទេសជាតិ។ ប្រធាន VCCI លោក Vu Tien Loc បានឲ្យដឹងថា៖

“រដ្ឋាភិបាលវៀតណាម និងធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍វៀតណាមដល់ឆ្នាំ ២០៣៥  ដោយមានបំណងប្រាថ្នាចង់ជំរុញឲ្យវៀតណាមក្លាយទៅជាប្រទេសដែលមានចំណូល មធ្យមជាង ១ ហ្វឺនដុល្លារអាមេរិកនាឆ្នាំ ២០៣៥។ របាយការណ៍ក៏បានលើកឡើងអំពីការផ្លាស់ប្តូរ សំខាន់ៗមួយចំនួននៃខឿនសេដ្ឋកិច្ចដូចជា៖: ធ្វើទំនើបកម្មខឿនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន កសាងសមត្ថភាពផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិតជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ