វៀតណាម៖កំណែរទម្រង់សេដ្ឋកិច្ចនិងកំណើនដ៍ចីរភាព
(VOVWORLD,) /  
|
ទិដ្ឋភាពនៃសិក្ខាសាលា” កំណែរទម្រង់សេដ្ឋកិច្ចនិងកំណើនដ៍ចីរភាព “(រូបថតVNA)។ |
Vovworld-នាថ្ងៃទី២៣មីនានៅរដ្ឋធានីហាណូយប្រទេសវៀតណាម ក្រសួង
ការបរទេសវៀតណាម កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP)និងសភា
បណ្ឌិតវិទ្យាសាស្រ្តសង្គមវៀតណាម(VASS)បានសហការរៀបចំសិក្ខាសាលា” កំណែរទម្រង់សេដ្ឋកិច្ចនិងកំណើនដ៍ចីរភាព “។ថ្លែងមតិនៅទីនេះឧបនាយករដ្ឋម
ន្រ្តីវៀតណាម លោកPham Binh Minhរដ្ឋមន្រ្តីការបរទេសបានគូសបញ្ជាក់ថា៖វិបត្តិ
សដ្ឋកិច្ចសកលនាពេលបានបន្សល់ទុកមកមេរៀននិងវសារសំខាន់នៃការអភិវឌ្ឍន៍ដ៍
ចីរភាព។ការកសាងខឿនសេដ្ឋកិច្ចតាមទិសដៅចីរភាពមិនត្រឹមតែជាសំណូមពរចាំ
បាច់ប៉ុណ្ណោះទេថែមទាំងជាកំលាំងចលករសំខាន់ជំរីញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក៍ដូចជានៅប្រទេសនិមួយៗទៀតផង។លោកPham Binh Minhក៍បាន
បូកសរុបសមិទ្ឋផលលេចធ្លោដែលវៀតណាមទទួលបានក្រោយរយះពេលជិត៣០ឆ្នាំ
ផ្លាស់ប្តូរថ្មីប្រទេសជាតិ។លោកគូសបញ្ជាក់ថា៖“ វៀតណាមដណ្តើមបានសមិទ្ឋផលដ៍
ធំធេងខាងសេដ្ឋកិច្ចនិងសង្គម។ពីប្រទេសអន់ថយអភិវឌ្ឍន៍១សព្វថ្ងៃវៀតណាមបាន
ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យម១។ក្រៅពីគោលដៅសេដ្ឋកិច្ចវៀតណាម
នៅមានការយកចិត្តទុកដាក់ជាពិសេសដល់វិស័យសេដ្ឋកិច្ចនានាក្នុងបំណងប្រជាជន
ទទួលបាននូវសមិទ្ឋផលទាងនេះ។តាមរបាយការណ៍ស្តីពីសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស
(HDR)របស់ UNDPឆ្នាំ២០១៣អអោយដឹងថា៖វៀតណាមជាប្រទេស១ក្នុងចំណោម
៤០ប្រទេសលើសកលលោកដែលមានភាពចំរើនជឿនលឿនខាង HDR ។“
សិក្ខាសាលា” កំណែរទម្រង់សេដ្ឋកិច្ចនិងកំណើនដ៍ចីរភាព “ដែលធ្វើឡើងអស់រយះ
ពេល២ថ្ងៃប្រមូលផ្តុំទៅលើខ្លឹមសារសំខាន់ៗស្តីពីការសាកល្បងសំរាប់កំណើន កំណែ
ទម្រង់ដើម្បី កំណើនតាមទិសដៅចីរភាពនិងរុករកសក្តានុភាពពីការធ្វើសមាហរណកម្ម
អន្តរជាតិតំបន់ជាដើម៕
-VOVWORLD,