វៀតណាមក្លាយទៅជាគំរូមយយអំពីការអភិវឌ្ឍន៍នៅក្នុងតំបន់
|
វៀតណាមក្លាយទៅជាគំរូមយយអំពីការអភិវឌ្ឍន៍នៅក្នុងតំបន់ |
(VOV)_ការសែតប្រចាំថ្ងៃ Resumen Latinoamericano របស់ Argentina ចេញ
ផ្សាយថ្ងៃទី១កុម្ភះ បានចុះផ្សាយបទសរសេរវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ
មហាសន្និបាតបក្ស កម្មុយនីស្តវៀតណាម នីតិកាលទី១២។ ដោយប្រធានបទ៖
សាមគ្គីភាព មានវិន័យ និងផ្លាស់ប្តូរថ្មី ជាបុព្វបទសារវ័ន្តចំនួន៣ របស់បណ្ដាអ្នកបដិវត្តន៍វៀតណាម បទសរសេររបស់អ្នកកាសែត Carlos Aznarez អគ្គនិពន្ធនា
យកកាសែត Resumen Latinoamericano បានសង្កត់ធ្ងន់ថា៖ វៀតណាមបានក្លាយ
ទៅជាគំរូមួយស្ដីអំពីការអភិវឌ្ឍន៍នៅក្នុងតំបន់។ លោកក៏បានអះអាងថា៖ គ្មានអ្វី
អាចផ្លាស់ប្តុរការពិតអំពីសមិទ្ធិផលនៅវៀតណាមក្នុងរយៈពេលកន្លងទៅ ក្រោម
ការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមឡើយ។ វៀតណាមជាប្រទេសមាន
ចំនួនប្រជាជនវ័យក្មេង ភាគច្រើនគេបានកើតមានឡើងក្រោយសង្គ្រាម ។ជំនាន់
វ័យក្មេងវៀតណាមនៅមានស្មារតីស្នេហារជាតិ និងចូលរួមបក្សកុម្មុយនីស្ត ដោយ
ស្មារតីស្ថាបនា ដើម្បីការអភិវឌ្ឍណ៍របស់ប្រទេសជាតិ៕