វៀតណាមចូលរួមផលិតផ្កាយរណបរ៉ាដា

(VOVWORLD) -នាថ្ងៃទី ១៨ ខែតុលានៅទីក្រុងហាណូយមជ្ឈមណ្ឌលអវកាសវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុនSumitomo (ជប៉ុន) បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើគម្រោង “ផ្កាយរណប LOTUSat-1, ឧបករណ៍និងការបណ្តុះបណ្តាលធនធានមនុស្ស”។
វៀតណាមចូលរួមផលិតផ្កាយរណបរ៉ាដា - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ដើម្បីអនុវត្តន៍ជាក់ស្តែងនូវគម្រោងនេះផ្កាយរណប LOTUSat-1 នឹងត្រូវបានសម្ព័ន្ធក្រុមហ៊ុន NEC (ជប៉ុន) រចនានិងផលិត ហើយមានទំងន់រហូតដល់ ៥៧០ គីឡូក្រាមដោយប្រើបច្ចេកវិទ្យារ៉ាដាទំនើបបំផុត។ វិស្វករវៀតណាមនឹងចូលរួមក្នុងដំណើរការរចនានិងផលិតដើម្បីសិក្សាបណ្តើរនិងធ្វើការបណ្តើរ។ដំណើរការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់និងការផ្ទេរបច្ចេកវិទ្យាត្រូវបានធ្វើឡើងនៅរោងចក្រផលិតផ្កាយរណបរបស់សម្ព័ន្ធក្រុមហ៊ុន NEC នៅប្រទេសជប៉ុន។

តាមគម្រោង ផ្កាយរណប LOTUSat-1 នឹងចាប់ផ្តើមត្រូវបានរចនានិងផលិតនៅឆ្នាំ ២០២០ ហើយនឹងត្រូវបានបាញ់បង្ហោះទៅក្នុងអាវកាសនៅឆ្នាំ ២០២៣។ ទិន្នន័យរូបភាពដែលប្រមូលបានពីផ្កាយរណប LOTUSat-1 នឹងឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ រួមចំណែកជួយអ្នកវិទ្យាសាស្ត្រនិងអ្នកគ្រប់គ្រងមានដំណោះស្រាយដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនិងការប្រែប្រួលអាកាសធាតុការគ្រប់គ្រងធនធានធម្មជាតិនិងតាមដានបរិស្ថានក៏ដូចជាបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

សូមគូសបញ្ជាក់ថា “ផ្កាយរណប LOTUSat-1, ឧបករណ៍និងការបណ្តុះបណ្តាលធនធានមនុស្ស” គឺស្ថិតក្នុងគម្រោង“បង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនិងការប្រែប្រួលអាកាសធាតុដោយប្រើប្រាស់ឧបករណ៍ផ្កាយរណបតាមដានផែនទី”។ មុននោះ នៅក្នុងក្របខ័ណ្ឌនៃគម្រោង ពោលគឺចាប់ពីឆ្នាំ ២០១៣-២០១៧ វិស្វករវៀតណាមចំនួន ៣៦ នាក់បានសិក្សានៅប្រទេសជប៉ុនហើយបានរចនានិងផលិតប្រកបដោយជោគជ័យផ្កាយរណប MicroDragon (មានទម្ងន់រហូតដល់ ៥០គីឡូក្រាម)។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះ ដោយជោគជ័យកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ ដែលគូសសសញ្ញាការបង្កើតផ្កាយរណបខ្នាតតូចរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ