វៀតណាមចូលរួមសន្និសីទពេញអង្គររបស់អង្គការ OECD

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារាំង Thuy Van ឲ្យដឹងថា៖ សន្និសីទពេញអង្គររបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ទើបនឹងបានរៀបចំនៅរដ្ឋធានីប៉ារីស បារាំង ចាប់ពីថ្ងៃទី ១១ ដល់ ១៣ មេសា។ ខ្លឹមសាររបស់សន្និសីទប្រមូលផ្តុំទៅលើបញ្ហាកែទម្រង់អង្គការសេដ្ឋកិច្ចក្រោមប្រធាន
បទ “គោលនយោបាយល្អជាងដើម្បីជីវភាពរស់នៅល្អជាង”។គណៈប្រតិភូវៀតណាម
ដឹកនាំ ដោយ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យបែបបទរដ្ឋបាលចំណុះការិយាល័យ
រដ្ឋាភិបាល វៀតណាម Nguyen Van Lam បានចូលរួមសន្និសីទក្នុងឋានៈអ្នកសង្គេតការ
ណ៍។ ស្តីពីគោលដៅចូលរួមសន្និសីទ លោក Nguyen Van Lam បានឲ្យដឹងថា៖
“នៅសន្និសីទនេះ គណៈប្រតិភូវៀតណាមយកចិត្តទុកដាក់ជាពិសេសដល់បទពិសោធ
ន៍អំពី ខ្លឹមសារកែទម្រង់អង្គការរបស់ប្រទេសមួយចំនួន ដែលរាយការណ៍នៅទីនេះ។
ពីនោះ យើងអាចរៀនសូត្រនិងអនុវត្តបណ្ដាបទពិសោធន៍សមសម្របជាមួយស្ថានភាព
នៅវៀតណាម៕”
វៀតណាមចូលរួមសន្និសីទពេញអង្គររបស់អង្គការ OECD - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ