វៀតណាមចូលរួមសន្និសិទអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅទូទាំងពិភពលោកក្នុងប្រទេសសឹង្ហបុរី
|
តំណាងចូលរួមសន្និសីទ GYSS 2015. (រូបថតៈ Việt Hải/Vietnam+) |
(VOVworld)-សន្និសីទអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅទូទាំងពិភពលោកលើកទី៣
ជាប្រចាំឆ្នាំ (GYSS) បានរៀបចំឡើងនៅប្រទេសសឹង្ហបុរីចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី
២៣មករា។ ដោយប្រធានបទ “ជម្រុញវិទ្យាសាស្រ្ត បង្កើតបច្ចេកវិទ្យាដើម្បីពិភព លោក១ល្អប្រសើជាង” GYSSលើកនេះ បានប្រមូលផ្តុំ វាគ្មិនជាបណ្តាអ្នកវិទ្យា សាស្រាជួរមុខពិភពលោក ដែលធ្លាប់ទទួលរង្វាន់ណូបែលលើគ្រប់វិស័យ ក្នុង
នោះមានសាស្រ្តាចារ្យគណិតវិទ្យារបស់វៀតណាម Ngo Bao Chau។ លើស
ពីនេះទៅទៀត វៀតណាមមាន អ្នកវិទ្យាសាស្រ្តនារីចំនួន៣នាក់ចូលរួម GYSS
២០១៥នេះ។
គោលដៅ១ក្នុងចំណោមគោលដៅរបស់GYSS គឺកសាងវេទិការសម្រាប់ តំណាងចូលរួមបានអធិប្បាយចំពោះការគោលគំនិតស្រាវជ្រាវ និងដំណោះ
ស្រាយរបស់ខ្លួន ដើម្បីដោះស្រាយរាល់ការសាកល្បងដែលបណ្តានតំបន់ទីក្រុង ធំៗកំពុងប្រឈមមុខ។ មានគំរោងការណ៍ល្អចំនួន៩បានជ្រើសរើសក្នុងចំ
ណោម គំរោងការទាំង៥៥ ហើយគំរោងការណ៍ស្រាវជ្រាវល្អបំផុតនឹងទទួល
បានរង្វាន់ មានតម្លៃ១០ម៉ឺនដុល្លារអាមេរិក៕