វៀតណាមឆ្ពោះទៅអភិវឌ្ឍន៍របរនេសាទប្រកបដោយចីរភាពនិងមានការទទួលខុសត្រូវ
(VOVWORLD) -ថ្ងៃទី២៣ខែមេសា ជាថ្ងៃបញ្ចប់កាលបរិចេ្ឆទរយៈពេល៦ខែ (ថ្ងៃទី២៣ ខែតុលាឆ្នាំ ២០១៧ដល់ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨) ដែលសហភាពអឺរ៉ុប EU នាំចេញសម្រាប់ វៀតណាម ដើម្បីជំនះនូវសំណើរនានាសំដៅលុបបំបាត់ “កាតលឿង” សម្រាប់ ជលផល។
លោក Nguyen Quang Hung អគ្គនាយករងនៃអគ្គនាយកដ្ឋានជល ផល (ក្រ សួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម) បានចាត់ទុកថា ថ្វីត្បិត EU ប្រើប្រាស់ “កាតលឿង” លើជលផលដែលជារបាំងសម្រាប់ វៀតណាម ប៉ុន្តែក៏ជាឱកាសដើម្បីវៀត ណាមកែលំអរបរនេសាទ ឆ្ពោះទៅការអភិវឌ្ឍរបរនេសាទប្រកបដោយប្រសិទ្ធភាពនិងមានការទទួលខុសត្រូវ។ យោងតាមលោករូបនេះថា តាំងពីពេលដែល EU ប្រើប្រាស់ “កាតលឿង” មក វៀតណាមបានអនុវត្តន៍ដំណោះស្រាយព្រមៗគ្នាពីមជ្ឈឹមដល់តំបន់ ហើយរហូតមកដល់ពេលនេះ ក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ប្រការគួរឲ្យកត់ សម្គាល់គឺ វៀតណាមបានដាក់ចេញវិធានការជាក់ស្តែងមួយចំនួនលើការគ្រប់គ្រងទូក នេសាទ ពោលគឺបានដំឡើងឧបករណ៍ឃ្លាំងមើលដំណើរនេសាទ។ ទន្ទឹមជាមួយគ្នា នោះ វៀតណាមក៏បានបង្កើនការតាមដានប្រភពដោយមានការកត់ត្រាយ៉ាងម៉ត់ចត់ តាមការកំណត់របស់អង្គការរបរនេសាទក្នុងតំបន់និងពិភពលោក សំដៅឆ្លើយតបនឹងបទដ្ឋានអន្តរជាតិផងដែរ។
បច្ចុប្បន្ននេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទរួមទាំងស្ថាប័នគ្រប់គ្រង់ជលផលតំបន់កំពុងឈានដល់ការហាម ឃាតនិងបញ្ចប់ទាំងស្រុង ការនេសាទខុសច្បាប់៕