វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងកសាង និងអនុវត្តគោលនយោបាយស្ដីពីកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស

(VOVWORLD) - វៀតណាមក៏បានចែករំលែកគំនិតជឿនលឿនអំពីសិទ្ធិមនុស្សដែលត្រូវបានអង្គការសហប្រជាជាតិបញ្ជាក់ក្នុងសេចក្តីប្រកាស និងឯកសារសំខាន់ៗផ្សេងទៀត។
វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងកសាង និងអនុវត្តគោលនយោបាយស្ដីពីកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស - ảnh 1ទិដ្ឋភាពទូទៅនៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ។ រូបថត៖ Anh Son/ baoquocte.vn

នាថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបាន សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) រៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ)។ ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រតិភូជាច្រើន ដែលជាប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងស្ថាប័នការទូតនៅវៀតណាម រួមជាមួយតំណាងក្រសួង ស្ថាប័ន ស្ថាប័នមជ្ឈិម និងមូលដ្ឋាន អង្គការសង្គម-នយោបាយ និងវិជ្ជាជីវៈនៅវៀតណាមដែលកំពុងប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស។

អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានបញ្ជាក់ថា ក្នុងរយៈពេល ៧៤ ឆ្នាំកន្លងមកនេះ ចាប់តាំងពីពេលដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិធ្វើការអនុម័តមក  សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបានបង្ហាញពីសេចក្តីប្រាថ្នា គោលដៅ និងតម្រូវការទូទៅរបស់មនុស្សជាតិស្ដីពីសិទ្ធិមនុស្ស។ លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងថា វៀតណាមក៏បានចែករំលែកគំនិតជឿនលឿនអំពីសិទ្ធិមនុស្សដែលត្រូវបានអង្គការសហប្រជាជាតិបញ្ជាក់ក្នុងសេចក្តីប្រកាស និងឯកសារសំខាន់ៗផ្សេងទៀត។ វៀតណាមជានិច្ចកាលបានប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងកសាង និងអនុវត្តន៍គោលនយោបាយការពារ និងលើកកម្ពស់សិទ្ធិមនុស្ស សម្រេចបានលទ្ធផលលេចធ្លោដែលត្រូវបានទទួលស្គាល់ និងកោតសរសើរដោយសហគមន៍អន្តរជាតិ។ ឧទាហរណ៍ថា នាពេលថ្មីៗនេះ គឺការដែលវៀតណាមត្រូវបានបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។

នៅក្នុងសុន្ទរកថាបើក អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានអបអរសាទរចំពោះ វៀតណាមដែលត្រូវបានជាប់ឆ្នោតជាក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ ហើយបាននិយាយថា នេះគឺជាឱកាសដ៏សំខាន់ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងដើម្បីការពារ និង លើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ស៊ីវិល និងនយោបាយ ស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ