|
ប្រធានបទទិវាបរិស្ថានពិភពលោកទី៥មិថុនាឆ្នាំ២០១២គឺ “សេដ្ឋកិច្ចបៃតង៖ មានតួនាទីរបស់មិត្ត”។ |
VOV-នាព្រឹកថ្ងៃទី៨ឧសភានៅក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថាន
អគ្គសហព័ន្ធពលករវៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh និងអង្គការសហប្រជាជាតិនៅវៀតណាមសហការរៀបចំសន្និសិទកាសែត
ប្រកាសបណ្ដាព្រឹត្តិការជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកទី៥មិថុនា
និងឆ្នាំអន្តរជាតិអំពីថាមពលចីរភាព២០១២។ ប្រធានបទទិវា បរិស្ថាន ពិភពលោកទី៥មិថុនាឆ្នាំ២០១២គឺ “សេដ្ឋកិច្ចបៃតង៖ មានតួនាទីរបស់មិត្ត”។ បណ្ដាសកម្មភាពជាតិជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកនិងឆ្នាំអន្តរជាតិ
អំពីថាមពលចីរភាព២០១២នឹងបានរៀបចំក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤និងទី
៥មិថុនាឆ្នាំ២០១២នៅទីក្រុង Ha Long ខេត្ត Quang Ninh។ ចំណុចលិចធ្លោគឺ
ពិធីមិទ្ទីញជាតិជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកនាព្រឹកថ្ងៃទី៥មិថុនា។
ទន្ទឹមនឹងនោះនឹងមានបណ្ដាសកម្មភាពផ្សេងៗដូចជាវេទិការ “សេដ្ឋកិច្ចបៃតង ឆ្ពោះទៅការអភិវឌ្ឍន៍ដោយចីរភាពនិងការពារបរិស្ថាន” ការសន្ទនាកសាង ខឿនសេដ្ឋកិច្ចបៃតងនៅខេត្ត Quang Ninh ជាដើម។ អនុរដ្ឋមន្ត្រីក្រសួង
ធនធាននិងបរិស្ថាន Bui Cach Tuyen បានឲ្យដឹងថា៖ “វៀតណាមជាប្រទេសដែលបានទាក់ទងផ្ទាល់ ជាមួយសេដ្ឋកិច្ចបៃតង ដោយបណ្ដាកម្មវិធីជាក់ស្ដែង។ ប្រការនេះអះអាងនូវការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាលក្នុងការអនុវត្តគោលដៅរៀបចំឡើងវិញរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចក្នុងការអភិវឌ្ឍន៍ចីរភាព កាត់បន្ថយការជះឥទ្ធពលនៃការប្រែ
ប្រួលអាកាសធាតុ។ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀត ណាមដំណាក់កាល២០១១-២០២០បានសង្កត់ធ្ងន់ថា ត្រូវផ្សាភ្ជាប់ការ
អភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ចបៃ
តង។បរិស្ថានត្រូវបានបញ្ជាក់ជាសសរមួយក្នុងចំណោមសសរទ្រុង
ទាំង៣នៃការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម-បរិស្ថាន៕”