វៀតណាម-ដៃគូយុទ្ធសាស្ត្រថ្មីរបស់បារាំងនៅទ្វីបអាស៊ី

វៀតណាម-ដៃគូយុទ្ធសាស្ត្រថ្មីរបស់បារាំងនៅទ្វីបអាស៊ី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ បារាំង លោក Duong Chi Dung (Image: VOV World)

(VOVworld) – ឱកាសវិនិយោគធ្វើអាជីវកម្មបានបើកចេញបន្ទាប់ពីដំណើរ ទស្សនកិច្ចនៅបារាំងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ដោយមានការចុះហត្ថលេខាលើការព្រមព្រៀងដៃគូយុទ្ធសាស្ត្រវៀតណាម-
បារាំង។ នេះគឺជាការវាយតំលៃរួមនៃបណ្ដាតំណាងដែលបានចូលរួមសិក្ខា
សាលា “វៀតណាម-ដៃគូយុទ្ធសាស្ត្រថ្មីរបស់បារាំងនៅទ្វីបអាស៊ី” ដែលត្រូវ
បានរៀបចំឡើងនា ថ្ងៃទី ៥ វិច្ឆិកា នៅសាលាធុនកិច្ចអាជីវកម្មជួរមុខនៅបារាំង
ESSEC។ ស្តីពីអត្ថន័យនៃសិក្ខាសាលាសេដ្ឋកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅបារាំង លោក Duong Chi Dung បានឲ្យដឹងថា៖

“យើងខ្ញុំរៀបចំសិក្ខាសាលាសេដ្ឋកិច្ចនេះក្នុងឋានៈជាដៃគូយុទ្ធសាស្ត្ររបស់
បារាំង។ នេះគឺជាឱកាសដ៏សែនដើម្បីផ្សព្វផ្សាយនិងឧទេ្ទស្នាមការអភិវឌ្ឍន៍
ថ្មីនៃប្រទេសជាតិជាពិសេសគឺសេដ្ឋកិច្ច ដល់មិត្តភ័ក្តអន្តរជាតិ។ ទន្ទឹមនឹងនោះ
យើងវិភាគ ស៊ីជំរៅសារៈសំខាន់នៃទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេស
ទាំង ២ ក្នុង នោះ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ​
ពាណិជ្ជកម្មគឺសំខាន់ ណាស់៕”

ក្នុងសិក្ខាសាលាលើកនេះ ទីប្រឹក្សារពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំ នៅបារាំងក៏បានឧទ្ទេសនាមអំពីគោលនយោបាយជាក់ស្តែងនិងបរិយាកាសធ្វើ អាជីវកម្មងាយស្រួលនៅវៀតណាមចំពោះបណ្ដាវិនិយោកិនបរទេស ក្នុងនោះ មានអង្គភាពអាជីវកម្មបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ