​វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយIFCដើម្បី​ជំរុញ​ការងារ​គ្រប់គ្រងគ្រោះមហន្តរាយ​បរិស្ថាននិងសង្គម

​វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយIFCដើម្បី​ជំរុញ​ការងារ​គ្រប់គ្រងគ្រោះមហន្តរាយ​បរិស្ថាននិងសង្គម - ảnh 1
លោក Simon Andrews នាយកទទួលបន្ទុកវៀតណាម ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃរបស់ IFC (http://doanhnhansaigon.vn/)

តាមការស្រាវជ្រាវនាពេលថ្មីៗនេះ របស់  IFC សមាជិកក្រុម​ធនាគារ​ពិភពលោក 
និងធនាគារ​ជាតិវៀតណាម បានសរអោយឃើញថា៖ ​ធនាគារ​ភាគ​ច្រើនដែល ធ្វើ សកម្មភាពនៅវៀតណាមត្រូវការអនុវត្តយ៉ាងល្អជាងទៀតនូវ​បណ្ដាស្ដង់ដាវាយ តំលៃអំពីគ្រោះមហន្តរាយ​បរិស្ថាននិងសង្គម​ ចំពោះបណ្ដាខ្ទង់កម្ចីរបស់ អង្គភាព អាជីវកម្ម ដើម្បីកែលំអរចរិតលក្ខណះចីរភាពរបស់បណ្ដាគំរោងការណ៍ផ្តល់ជំនួយ។ តាមព័ត៍មានពីIFC នា​ថ្ងៃ​ទី​២១ សីហាបានអោយដឹងថា៖ ការស្រាវជ្រាវនេះត្រូវបាន អនុវត្តនាខែមិថុនា ឆ្នាំ ២០១២ នៅលើអង្គការឥណទានចំនួន ៥៤ ដែលធ្វើសកម្ម
ភាពអាជីវកម្មនៅវៀតណាម។ លោក Simon Andrews នាយកទទួលបន្ទុកវៀតណាម ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃរបស់ IFC បានលើកច្បាស់ថា៖ ​បណ្ដា​ធនាគារ​ត្រូវ
អនុវត្ត បណ្ដាស្ដង់ដាវាយតំលៃអំពីគ្រោះមហន្តរាយ​​បរិស្ថាននិងសង្គម ក្នុងសកម្ម
ភាពផ្តល់ជំនួយ របស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ការគ្រប់គ្រងបណ្ដាបញ្ហា
អភិវឌ្ឍន័ចីរភាព  របស់បរិស្ថាន សង្គម ក៏នាំមកឱកាសធ្វើអាជីវកម្មថ្មី​អោយបណ្ដា
ធនាគារ  ក៏ដូចជា ជួយឧបត្ថម្ភសន្សំសំចៃថាមពល និង​ថាមពល​កកើតឡើងវិញ។តាមលោក Duong Cat Duong អនុប្រធាន​នាយកដ្ឋានឥណទាន ធនាគារជាតិ វៀត
ណាម​បានអោយដឹងថា៖ធនាគារជាតិវៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិ
ការជាមួយ IFC ដើម្បី​ជំរុញ​ការងារ​គ្រប់គ្រងគ្រោះមហន្តរាយ​បរិស្ថាននិងសង្គមរបស់​ផ្នែកធនាគារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ