|
វៀតណាមត្រៀមជាស្រេចប្រយុទ្ធប្រឆាំងនឹងអាសន្នរោគផ្ដាសាយ A (H7N9) (VOV) |
Vovworld-នាថ្ងៃទី៦កុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានមានសារទូរលេខផ្ញើរជូនខេត្តក្រុងនានាចំណុះមជ្ឈឹមអំពីការជំរុញសកម្មភាពបង្កាប្រឆាំងនឹងអាសន្ន
រោគផ្ដាសាយ A (H7N9)និងបណ្ដាប្រភេទផ្ដាសាយពីបក្សាបក្សីឆ្លងទៅមនុស្ស។ក្រសួងសុខាភិបាលបានឲ្យដឹងថា គ្រោះអាសន្នអាសន្នរោគផ្ដាសាយឆ្លងពីបក្សាបក្សី
ទៅមនុស្សមានបំរែបំរួលស្មុគស្មាញ កើនឡើងយ៉ាងខ្លាំងនៅប្រទេសចិននិងមាន
គ្រោះអាសន្នជ្រៀតចូលវៀតណាម។ នៅវៀតណាមមិនទាន់រកឃើញករណីត្រូវផ្ដា
សាយ A (H7N9)ណាមួយឡើយ។ ក្នុងខែមករាលើទូទាំងប្រទេសវៀតណាមបានរក
ឃើញករណីស្លាប់ចំនួន២ដោយផ្ដាសាយA(H5N1)នៅខេត្ត Binh Phuoc និង Dong Thap។
ចំពោះស្ថានភាពនោះ ក្រសួងសុខាភិបាលបានស្នើរប្រធានគណៈកម្មាធិការប្រជាជន
ខេត្តក្រុងនានាបង្កើនការឃ្លាំមើលអាសន្នរោគផ្ដាសាយគ្រប់ប្រភេទនៅបណ្ដាច្រក
ព្រំដែននិងនៅសហគមន៍ជាដើម៕