វៀតណាមត្រូវបានព្យាករណ៍ថាជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - ក្នុងចំណោមអតិថិជនចំនួន ១០ នាក់ គឺមាន មនុស្សចំនួន ៧ នាក់បានប្រើប្រាស់ឌីជីថល  ហើយនៅទូទាំងប្រទេសមានអតិថិជនលើវិស័យឌីជីថលចំនួន ៥៣ លាននាក់នៅចុងឆ្នាំ ២០២១។
វៀតណាមត្រូវបានព្យាករណ៍ថាជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ីអាគ្នេយ៍ - ảnh 1រូបថត៖ baodautu.vn

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវប្រចាំឆ្នាំ SYNC អាស៊ីអាគ្នេយ៍របស់ Facebook និង Bain & Company ដែលចេញផ្សាយកាលពីថ្ងៃទី ២៥ វិច្ឆិកា បានអះអាងថាវៀតណាមនឹងក្លាយជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកមានការអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ីអាគ្នេយ៌នាឆ្នាំ ២០២៦ ខាងមុខ ជាមួយនឹងតម្លៃទំនិញពាណិជ្ជកម្មអេឡិចត្រូនិកសរុបសម្រេចបាន ៥៦ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ជាង ៤,៥ ដង បើប្រៀបធៀបនឹងឆ្នាំ ២០២១។ របាយការណ៍នេះបានវាយតម្លៃថា វៀតណាមកំពុងឈានមុខគេក្នុងការជំរុញការផ្លាស់ប្ដូរ និងក្ដាប់ជាប់ឱកាសអភិវឌ្ឍន៍ ដោយផ្អែកលើការផ្លាស់ប្ដូរឌីជីថលក្នុងសម័យកាលក្រោយពីកូវីដ ១៩។

របាយការណ៍នេះគឺផ្អែកលើការសិក្សាស្រាវជ្រាវលើអតិថិជនលើវិស័យឌីជីថលប្រមាណ ១៦ ៧០០ នាក់ និងអ្នកជំនាញជាន់ខ្ពស់ជាង ២០ នាក់ នៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៦។ តាមនោះ អតិថិជន ដែលត្រូវបានស្ទង់មតិបានពិពណ៌នាអាស៊ីអាគ្នេយ៍គឺជាតំបន់នាំមុខគេអំពីការផ្លាស់ប្ដូរឌីជីថលនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ហើយវៀតណាមគឺជាប្រទេសមួយលេចធ្លោលើវិស័យនេះ។

យោងតាមការធ្វើស្ថិតិបានឲ្យដឹងថានៅវៀតណាម ក្នុងចំណោមអតិថិជនចំនួន ១០ នាក់ គឺមាន មនុស្សចំនួន ៧ នាក់បានប្រើប្រាស់ឌីជីថល  ហើយនៅទូទាំងប្រទេសមានអតិថិជនលើវិស័យឌីជីថលចំនួន ៥៣លាននាក់នៅចុងឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ