វៀតណាមនិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
|
វៀតណាមនិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (VOV) |
Vovworld-បន្ទាប់ពីជាង២ឆ្នាំចរចារនាព្រឹកថ្ងៃទី៥ឧសភានៅក្រុងហាណូយ
វៀតណាមនិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
វៀតណាម-កូរ៉េខាងត្បូងក្រោមអធិតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung និងតំណាងក្រសួងស្ថាប័នទាក់ទិននានានៃប្រទេសទាំងពីរ។
នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើមដំបូងក្នុងចំណោមកិច្ចព្មរព្រៀង
FTA ទ្វេភាគីរវាងវៀតណាមជាមួយដៃគូសេដ្ឋកិច្ចត្រូវបានចុះហត្ថលេខាជាផ្លូវការ
ក្នុងឆ្នាំ២០១៥។
កិច្ចព្រមព្រៀងFTA វៀតណាម-កូរ៉េខាងត្បូងព្យាករណ៍នឹងនាំមកផលប្រយោជន៍
សង្គមសកម្មបង្កើតបន្ថែមឱកាសការងារធ្វើជាច្រើនសំរាប់ពលករវៀតណាម លើក
កំពស់ចំណូល។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy
Hoang បានឲ្យដឹងថា៖
“ទន្ទឹមនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ភាគីទាំងពីរបានផ្លាស់ប្តូរ
អំពីវិធានការមួយចំនួនជំរុញទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មសេដ្ឋកិច្ច
វិនិយោគ ក្នុងនោះកូរ៉េខាងត្បូងបានសន្យានឹងជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ផ្នែក
ឧស្សាហកម្មឧបត្ថម្ភ។ អាចនិយាយបានថា មុខសញ្ញាដែលទទួលប្រយោជន៍របស់
វៀតណាមតាមរយៈកិច្ចព្រមព្រៀងនេះមុនបង្អស់គឺមណ្ឌលកសិកម្មកសិករជនបទ
មណ្ឌលឧស្សាហកម្មកែច្នៃជាដើម៕”