វៀតណាមនិងឆែកបង្កើនកិច្ចសហប្រតិបត្តិ្កការលើវិស័យ ICT

វៀតណាមនិងឆែកបង្កើនកិច្ចសហប្រតិបត្តិ្កការលើវិស័យ ICT  - ảnh 1
វៀតណាមនិងឆែកបង្កើនកិច្ចសហប្រតិបត្តិ្កការលើវិស័យ ICT (baotintuc.vn)


(VOVworld) – វៀតណាមនិងសាធារណៈរដ្ឋឆែកបានពិភាក្សាវិធានការណ៍ជាច្រើន
 សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបច្ចេកវិទ្យាព័ត៌មានិងផ្សព្វផ្សាយ
 (ICT) ក្នុងដំណើរទស្សនកិច្ចទៅសាធារណៈរដ្ឋឆែកចាប់ពីថ្ងៃទី ១ ដល់ទី ៤ ធ្នូ របស់
រដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan។ នៅ
ការចរចារ ជាមួយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌សាធារណៈរដ្ឋឆែក លោកស្រី Petra
Smolikova ភាគីទាំងពីរបានផ្លាស់ប្តូរអំពីលទ្ធផលនៃសកម្មភាព សហប្រតិបត្តិ
ការរវាងប្រទេសទាំងពីរលើវិស័យព័ត៌មាននិងផ្សព្វផ្សាយក្នុងរយៈពេលកន្លងទៅ។
ភាគីទាំងពីរនឹងលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសំរាប់បណ្ដាស្ថាប័នសារ
ព័ត៌មានកាណាល់ទូរទស្សន៍និងផ្សាយសម្លេងកសាងគំរោងការណ៍សហប្រតិបត្តិ
ការផ្ទាល់។ នេះក៏ជាខ្លឹមសារដែលត្រូវបានពិភាក្សានៅជំនួបធ្វើការរវាងរដ្ឋមន្ត្រី
Truong Minh Tuan ជាមួយអនុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឆែក
 លោក Karel Novotny។ លោក Truong Minh Tuan បានសង្កត់ធ្ងន់ថា៖ វៀតណាម
មានគោលបំណងថា៖ ប្រទេសឆែក ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ហេដ្ឋារច
នាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះ មាន កិច្ចការពារសុវត្ថភាពព័ត៌មាន
 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ