វៀតណាមនៅត្រូវការសាមគ្គីភាពរបស់មិត្តភ័ក្កអន្តរជាតិ។
VOV -  
(VOV) /  
VOV-ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥សីហាសម្ព័ន្ធសមាគមអង្គការមិត្តភាព
វៀតណាម សមាគមមិត្តភាពវៀតណាម-អាមេរិកទទួលគណៈប្រតិភូមិត្តភ័ក្ក
ឆ្វេងនិយមអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាមរួមមានលោក Ramsey
Clark អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៍អាមេរិកនិងលោកស្រី Laura Castro មេធាវី។ នេះជាលើកទី២ដែលលោក Ramsey Clark មកបំពេញទស្សកិច្ចនៅវៀតណាម
គិតតាំងពីឆ្នាំ១៩៧២មក។
នៅពិធីទទួលជួបសន្ទនា នាព្រឹកថ្ងៃទី២៤សីហា លោកស្រី Nguyen Thi Binh ប្រធានមូលនិធិសន្តិភាពវៀតណាម អតីតអនុប្រធានរដ្ឋវៀតណាមបានអះអាង
ថា វៀតណាមជានិច្ចកាលដឹងគុណបណ្ដាមិត្តភ័ក្កអន្តរជាតិមានសតិសម្បជញ្ញៈ ស្រលាញ់សន្តិភាពយុត្តិធម៍ជានិច្ចកាលគាំទ្រវៀតណាមក្នុងការតស៊ូដណ្ដើម
យកឯករាជ្យ ក្នុងនោះមានបណ្ដាមិត្តភ័ក្កអាមេរិកផង។ ក្នុងដំណាក់កាល
សន្តិភាពវៀតណាមនៅតែត្រូវការសាមគ្គីភាពរបស់មិត្តភ័ក្កអន្តរជាតិទៀតផង។
លោកស្រី Nguyen Thi Binh ចង់ឲ្យលោក Ramsey Clark រួមជាមួយបណ្ដាមិត្តភ័គ្គ អាមេរិកផ្សេងៗបន្តយកចិត្តទុកដាក់គាំទ្រវៀតណាមពិសេសគឺចលនា រដ្ឋាភិបាលអាមេរិកមានការទទួលខុសត្រូវចំពោះជនរងគ្រោះដោយជាតិគីមីពុល
ព័រលឿងទុំ- Dioxin វៀតណាម។
|
លោក Ramsey Clark អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៍អាមេរិក |
មុននេះ៤០ឆ្នាំលោក Ramsey Clark បានមកវៀតណាមជាមួយតួនាទីជា សកម្មជនសន្តិភាពប្រឆាំងសង្គ្រាមនៅវៀតណាម។ ឥឡូវនេះក្នុងអាយុ៨៥ឆ្នាំ
លោក Ramsey Clark មានបំណងត្រឡប់មកទស្សនាវៀតណាមម្ដងទៀតដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែងនៅវៀតណាមនាបច្ចុប្បន្ន។
“ខ្ញុំត្រឡប់មកវៀតណាមក្រោយរយៈពេល៤០ឆ្នាំជាមួយគោលដៅចង់ ដឹងថាវៀតណាមផ្លាស់ប្តូរយ៉ាងម៉េច។ វៀតណាមបានផ្លាស់ប្តូថ្មីនិងអភិវឌ្ឍន៍ជា
ច្រើន។ ខ្ញុំចាត់ទុកថាសង្គ្រាមបានបញ្ឈប់។ ប៉ុន្តែក្នុងដំណាក់កាលសន្តិភាពយើង
នៅមានការងារជាច្រើនត្រូវធ្វើ ក្នុងនោះមានការជំនះពុះពារលើផលវិបាកនៃ
សង្គ្រាម៕”
VOV
-VOV