វៀតណាមបង្កើនការយល់ដឹងរបស់ប្រជាជនអំពីសិទ្ធិមនុស្ស
(VOVWORLD) -នាព្រឹកថ្ងៃទី២៩មិថុនា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបាន រៀបចំសិក្ខាសាលាស្តីពីស្ថានភាពអនុវត្តនូវសំណើតាមរយៈយន្តការពីនិត្យកាល កំណត់ទូទៅ (UPR) ប្រវត្តិកាល ទី២ដែលវៀតណាមយល់ព្រម។
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Sanh Chau |
ក្នុងវគ្គពិនិត្យ UPR ប្រវត្តិកាលទី២ស្តីពីវៀតណាមដែលប្រព្រឹត្តទៅកាលពីខែកុម្ភៈឆ្នាំ២០១៤នោះ វៀត ណាមទទួលបានសំណើចំនួន២២៧និងយល់ព្រមលើចំនួន១៨២សំណើ សម្រាប់ វិស័យស្នូលចំនួន៧។ បន្ទាប់ពីបានស្រាវជ្រាវលើសំណើដែលបានយល់ព្រមនោះ វៀតណាមបានចាត់ចែងឲ្យក្រសួងស្ថាប័ននានាអនុវត្តហើយរហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Sanh Chau បានឲ្យដឹងថា៖
“សំណើ UPR សឹងតែទាំងអស់ដែលវៀតណាមយល់ព្រមនឹងកំពុងបានអនុវត្ត យ៉ាងសកម្មនិងត្រឹមត្រូវនោះ គឺទទួលបានលទ្ធផលជាក់ស្តែងជាច្រើន ក្នុងនោះគួរឲ្យ កត់សម្គាល់គឺការអនុម័តលើអនុសញ្ញាស្តីពីសិទ្ធិរបស់ជនពិការនិងអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម អនុម័តឯកសារគតិយុត្តិសំខាន់រាប់សិបច្បាប់ទាក់ទិនដល់សិទ្ធិ មនុស្ស សិទ្ធិពលរដ្ឋគឺសំដៅអនុវត្តជាក់ស្តែងរាល់សេចក្តីកំណត់ចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ សមស្របនឹងបណ្តាអនុសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិកភាព”៕