វៀតណាមបន្តស្ថិតក្នុងចំណោមគោលដៅវិនិយោគជួរមុខនៅអាស៊ី

(VOVWORLD) -ឆ្នាំ ២០១៩ គឺជាឆ្នាំទី ២ ជាបន្តបន្ទាប់ ដែលវៀតណាមស្ថិតក្នុងចំណោមគោលដៅវិនិយោគជួរមុខនៅអាស៊ី។ នេះគឺជាលទ្ធផលនៃការស្ទង់មតិ ដែលទើបនឹងបាន លោក Raymond Chao ប្រធានទទួលបន្ទុកតំបន់ អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនសវនកម្មជួរមុខលើពិភពលោក PWC ប្រាកាស ក្នុងបរិបទដែលអាស៊ីអាគ្នេយ៍កំពុងក្លាយទៅជាតំបន់ ដែលមានសក្តានុពលវិនិយោគដ៏ល្អបំផុត។

នាថ្ងៃទី ១៤ ខែមករា ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Raymond Chao បានឲ្យដឹងថា PWC បានស្ទង់មតិនាយកប្រតិបត្តិ (CEO) នៅទូទាំងតំបន់ អំពីទីតាំងដែលពួកគេមានបំណងចង់វិនិយោគ ក្នុងរយៈពេល ១២ ខែខាងមុខ។

តាមតួរលេខស្ថិតិថ្មីៗបំផុតថា ការវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ចូលមកបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានកើនឡើងកំរិតឯតទគ្គកម្ម គឺ ១៣៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។ តាមរបាយការណ៍មួយនាខែវិច្ឆិកាឆ្នាំ ២០១៨ ថា ប្រទេសជាសមាជិតអាស៊ានចំនួន ៣ រួមមាន  វៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី បានស្រូបយក ៧២ % នៃចរន្តទុនវិនិយោគពីបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ