វៀតណាមបានអនុវត្តយន្តការច្រកទ្វារជាតិតែមួយជាផ្លូវការ

វៀតណាមបានអនុវត្តយន្តការច្រកទ្វារជាតិតែមួយជាផ្លូវការ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ឧបនាយករដ្ឋមន្រី Vu Van Ninh និងតំណាងនានាចូលរួមក្នុងពិធី(រូបថតៈTTXVN )


(VOVworld)-នាព្រឹកថ្ងៃទី៨កញ្ញានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមលោក Nguyen Tan Dung បានអញ្ជើញចូលរួមពិធីប្រកាស ការអនុ
វត្តយន្តការច្រកទ្វារជាតិតែមួយ និងតភ្ជាប់បច្ចេកទេសយន្តការច្រកទ្វារអាស៊ាន
តែមួយ។ ថ្លែងមតិក្នុងពិធី អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បាន
អះអាងថា ការចូលរួមរបស់វៀតណាម​ជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់
បណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀតចូលរួមការតភ្ជាប់ផ្ទាល់ ជាមួយយន្តការច្រកទ្វារអាស៊ានតែមួយ។ ព្រមទាំងគូសសញ្ញាសំខាន់ក្នុង ដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់របស់វៀតណាម។

វៀតណាមបានអនុវត្តយន្តការច្រកទ្វារជាតិតែមួយជាផ្លូវការ - ảnh 2
ឧបនាយករដ្ឋមន្ត្រូី Vu Van Ninh ថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

       រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា៖

       “យន្តការច្រកទ្វារជាតិតែមួយនិងយន្តការច្រកទ្វាអាស៊ានតែមួយជា ដំណោះ
ស្រាយសំខាន់ សំដៅអនុវត្តបែបបទរដ្ឋបាលងាយស្រួល តាមទម្លាប់និងបទដ្ឋាន
អន្តរជាតិ​ជម្រុញពាណិជ្ជកម្ម ទេសចរណ៍ និងអះអាងនូវការ ប្តេជ្ញា សកម្ម និង
ម្ចាស់ការរបស់វៀតណាមក្នុងការអនុវត្តរាល់ការសន្យារួម ជាមួយប្រទេសក្នុង
តំបន់ អនុវត្តជាក់ស្តែងបនីយកម្មការបង្កើតសហគមន៍ សេដ្ឋកិច្ចអាស៊ាននាចុង
ឆ្នាំ២០១៥នេះ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ