វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអនុវត្តន៍លទ្ធផលនៃកិច្ចប្រជុំ COP 26
(VOVWORLD) - លោករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា វៀតណាមគាំទ្ររាល់ខ្លឹមសារនៃក្របខ័ណ្ឌជីវៈចម្រុះសកល ហើយស្នើឱ្យបន្តសិក្សាស្រាវជ្រាវ និងសុក្រិតថែមទៀតអំពីបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងបទដ្ឋាន និងសន្ទស្សវាយតម្លៃ គឺចាំបាច់ត្រូវអនុវត្តន៍ដោយធានាលក្ខណៈវិជ្ជមាន និងអនុវត្តន៍រាល់សំណើរនៃក្របខ័ណ្ឌជីវចម្រុះសកល។
រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានជួបធ្វើការជាមួយលោក Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម (រូបថត៖ កាសែតធនធាន និងបរិស្ថាន) |
នាថ្ងៃទី ២៦ ខែមករា រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានជួបធ្វើការជាមួយលោក Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ស្តីពីការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល និងទិសដៅសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ជំនួបធ្វើការនេះ សំដៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់ការសន្យារបស់វៀតណាម ក្រោយពីកិច្ចប្រជុំនៃភាគីនានា ដែល ចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែសម្រួលអាកាសធាតុ លើកទី ២៦ (COP ២៦)
នៅក្នុងជំនួបធ្វើការនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា វៀតណាមគាំទ្ររាល់ខ្លឹមសារនៃក្របខ័ណ្ឌជីវៈចម្រុះសកល ហើយស្នើឱ្យបន្តសិក្សាស្រាវជ្រាវ និងសុក្រិតថែមទៀតអំពីបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងបទដ្ឋាន និងសន្ទស្សវាយតម្លៃ គឺចាំបាច់ត្រូវអនុវត្តន៍ដោយធានាលក្ខណៈវិជ្ជមាន និងអនុវត្តន៍រាល់សំណើរនៃក្របខ័ណ្ឌជីវចម្រុះសកល។
លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម (រូបថត៖ កាសែតធនធាន និងបរិស្ថាន) |
ទាក់ទងនឹងគៅលដៅសហប្រតិបត្តិការរវាងក្រសួងជាមួយ EU នៅវៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវរាល់ការសន្យារបស់វៀតណាម ក្រោយពីកិច្ចប្រជុំ COP ២៦ នោះ លោករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា ការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP ២៦ គឺមានអត្ថន័យដ៏សំខាន់ពិសេស ដោយបម្រើផលប្រយោជន៍ក្នុងរយៈពេលយូរអង្វែងរបស់ប្រទេសជាតិ ហើយសមស្របនឹងទិសដៅអំពីការកសាងខឿនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងមេត្រីភាពជាមួយបរិស្ថាន។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Aliberti បានសម្ដែងក្ដីសង្ឃឹមរបស់ EU ចំពោះក្របខ័ណ្ឌជីវៈចម្រុះសកល ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីទិសដៅសហប្រតិបត្តិការរវាងក្រសួងធនធាន និងបរិស្ថាន ជាមួយ EU នៅវៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់ការសន្យារបស់វៀតណាមក្រោយ កិច្ចប្រជុំ COP ២៦ ផងដែរ៕