(VOVworld) - ដោយប្រធានបទ “សន្តិសុខសំរាប់អាស៊ាន១យកមនុស្សជាមជ្ឈ
មណ្ឌល” សិក្ខាសាលារបស់ក្រុមអ្នកជំនាញការសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ឆ្នាំ២០១៥ ដោយក្រសួងការពារប្រទេសវៀតណាមសហការជាមួយមេបញ្ជាការ
កលយុទ្ធពិសេសអាស៊ី-ប៉ាស៊ីហ្វិករបស់អាមេរិក រៀបចំឡើងនា ព្រឹកថ្ងៃទី២៥
ឧសភា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។សិក្ខាសាលានេះមានការ
ចូលរួមរបស់តំណាងចំនួន៩០នាក់មកពីប្រទេសជាសមាជិកអាស៊ានទាំង១០
លេខាធិការដ្ឋានអាស៊ាន អូស្ត្រាលី នូវែលហ្សេឡង់ ជប៉ុននិង ម៉ុងហ្គោលី។
|
បណ្ដាតំណាងចូលរួមសិក្ខាសាលានេះ (រូបថត៖VOV) |
សិក្ខាសាលាលើកនេះ គឺសំដៅចែករំលែកទស្សនៈរបស់វៀតណាមនិងបង្ហាញពី
តួនាទី ការទទួលខុសត្រូវរបស់កងទ័ពប្រជាជនវៀតណាមចំពោះបញ្ហាសន្តិសុខ
នៅតំបន់និងលើពិភពលោក។ឧត្តមសេនីយ៍ត្រី Nguyen Thanh Binh មេបញ្ជាការ
អង្គទ័ពកងពិសេស នៃក្រសួងការពារប្រទេសវៀតណាមបាន ឲ្យដឹងថា៖
“បញ្ហាភេរវកម្ម សន្តិសុខសមុទ្រ គ្រោះធម្មជាតិ កំពុងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ
ទៅលើសន្តិភាព ស្ថិរភាព និងសន្តិសុខរួមរបស់ប្រទេសនិមួយៗ តំបន់និងពិភព
លោកទាំងមូល។ដោះស្រាយរាល់ការសាកល្បងពោលខាងលើទាមទាឲ្យមានការ
ខំ ប្រឹងប្រែងសហប្រតិបតិ្តការនិងការទទួលខុសត្រូវរបស់ប្រទេសទាំងអស់ ក្នុង
នោះ កងទ័ពដើរតួនាទីដ៏សែនសំខាន់។សិក្ខាសាលានេះនឹងជាឱកាសដើម្បីយើង
បន្ត ចែករំលែកមេរៀនជាក់ស្ដែងនានា រិះរកវិធានការដើម្បីទប់ទល់ទៅនឹងការ
សាក ល្បងរួមដើម្បីសន្តិភាព ការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងរួមរបស់តំបន់
ទាំងមូល និងពិភពលោកទាំងមូល”៕