វៀតណាមមានការរួមវិភាគទានជាច្រើនសំរាប់ជោគជ័យសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក

វៀតណាមមានការរួមវិភាគទានជាច្រើនសំរាប់ជោគជ័យសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក - ảnh 1
វៀតណាមមានការរួមវិភាគទានជាច្រើនសំរាប់ជោគជ័យសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក

(VOV)_នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le
 Hoai Trung ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន ស្ដីអំពីលទ្ធផល​ និងអត្ថន័យ
របស់ការដែលគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក
 Nguyen Tan Dung នៅ​សន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក នាពេលកន្លងទៅ។

          អនុរដ្ឋមន្ត្រី លោក Le Hoai Trung បានអះអាងថា៖ បណ្ដាថ្នាក់ដឹកនាំ​អាស៊ាន
និងអាមេរិក បានពិភាក្សាអំពីបណ្ដាឱកាស ការលំបាកសាកល្បង ក្នុង​តំបន់ និងបញ្ហាឆ្លងដែន ដូចជា៖ប្រឆាំងភេរវកម្ម បទល្មើសឆ្លងដែន ទប់ទល់នឹង​បំរ៉ែបំរួលអាកាសធាតុ
 នៅសន្និសីទលើកនេះបានបង្ហាញនូវតួនាទីណែនាំក្នុង​តំបន់ សហគមន៍សេដ្ឋកិច្ច
មួយមានចរិតលក្ខណះប្រកួតប្រជែង គួរអោយទាក់​ទាញ ដោយមានGDP ជាង
២៥០០ពាន់លានដុល្លារអាមេរិក ​និងទីផ្សារ​មួយ​មាន​អ្នកប្រើប្រាស់ចំនួន ៦២៥លាន
នាក់។ ទន្ទឹមនឹងនោះ បានសរអោយឃើញថា៖​អាមេរិកយកចិត្តទុកដាក់ជាច្រើន 
ចំពោះតំបន់អាស៊ាន ហើយមានគោលបំណង​ជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក 
កាន់តែជាក់ស្ដែង នាំមកនូវផលប្រយោជន៍​ជាក់ស្ដែងសំរាប់ប្រទេសនិមួយៗ និង
តំបន់។ លោក Le Hoai Trung ក៏បាន​រំលឹកឡើងវិញនូវលទ្ធផលលេចធ្លោមួយចំនួន
ក្នុងសន្និសីទ ដែលក្នុងនោះមាន​សេចក្ដីថ្លែងការណ៍រួម Sunnylands។

          អញ្ជើញចូលរួមសន្និសីទលើកនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាង
សកម្ម ម្ចាស់ការ និងមានការរួមវិភាគទានជាច្រើនសំរាប់ជោគជ័យនៃសន្និសីទ។​ស្ដី
អំពីស្ថានភាពនៅក្នុងតំបន់ គណៈប្រតិភូវៀតណាម បានសម្ដែងក្តីព្រួយបារម្ភ ចំពោះ
បំរ៉ែបំរួលដ៏ស្មុគ្រស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត បទល្មើសឆ្លងដែន និង
បំរ៉ែបំរួលអាកាសធាតុ។ អនុរដ្ឋមន្ត្រី លោក Le Hoai Trung ក៏បាន​អោយ​ដឹងថា៖វៀត
ណាមគាំទ្រការជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក កាន់តែជាក់​ស្ដែង។

          សកម្មភាពរបស់គណៈប្រតិភូវៀតណាមនៅសន្និសីទនេះ ត្រូវបានអាមេរិក 
និងប្រទេសជាសមាជិកនានាវាយតំលៃខ្ពស់ បង្ហាញរូបភាពប្រទេសវៀតណាម​មួយ
ប្រកបដោយសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ