វៀតណាមមានឱកាសជាច្រើនបង្កើនការនាំចេញចូលរុស្ស៊ីនិងសម្ព័ន្ធភាពគយ
|
វៀតណាមមានឱកាសជាច្រើនបង្កើនការនាំចេញចូលរុស្ស៊ីនិងសម្ព័ន្ធភាពគយ (KT) |
Vovworld-នាបច្ចុប្បន្ន វៀតណាមត្រូវបានជ្រើសរើសជាដៃគូរដើមដំបូងរបស់
សម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថាន។ ការបញ្ចប់ជាសារវន្តការចរចារ
និងពន្លឿនការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត
ណាមនិងសម្ព័ន្ធភាពគយជាលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មវៀត
ណាមជំរុញការនាំចេញចូលទីផ្សារនេះនាពេលអនាគត។ បណ្ឌិត Luu Bich Ho
អតីតប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍ថា៖
“ប្រទេសរុស្ស៊ីគឺធំធេងហើយ រួមទាំងបេឡារុសនិងកាហ្សាក់ស្ថានជាទីផ្សារដ៏
ធំសំរាប់វៀតណាមនិងអាចនាំចូលផលិតផលទំនិញជាច្រើនពិសេសគឺកសិផល
និងវត្ថុធាតុដើមដែលគេគ្មានឡើយ។ សម្ព័ន្ធភាពនេះបន្តបានបើកទូលាយមិនត្រឹម
តែបញ្ចប់នៅប្រទេសចំនួន៣ឬ៤ដូចនឹងបច្ចុប្បន្នឡើយ ហេតុនេះហើយទីផ្សារកាន់
តែបានអភិវឌ្ឍន៍និងបើកទូលាយថែមទៀត៕”